កីឡាជាតិ
មិត្តភាព​អន្តរជាតិ៖ ហុងកុង យកឈ្នះ​កម្ពុជា ៤ទល់២
01, Sep 2016 , 8:50 pm        
រូបភាព
រូបភាព៖ហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាព៖ហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុម​ជម្រើសជាតិ​ហុងកុង បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​លទ្ធផល៤ទល់២ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ នា​កីឡដ្ឋាន Mong Kok Stadium របស់​ហុងកុង។ នេះ​ជា​ជំនួប Head to Head លើក​ទី​ពីរ​របស់​ក្រុម​ទាំងពីរ សម្រាប់​ការប្រកួត​ដែល​ទទួលស្គាល់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)។


ក្នុងការ​ប្រកួត៩០នាទី ក្រុម​ជម្រើសជាតិ​ហុងកុង បាន​យកឈ្នះ​កម្ពុជា ៤ទល់២  ដែល​ស៊ុត​ប​ញ្ជូ​ល​ទី​កម្ពុជា ដោយ​កីឡាករ Mc Kees នៅ​នាទី​ទី១០ មុននឹង​កីឡាករ Itaparica បាន​បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​ទី ៣១ ខណៈដែល​កីឡា​ករ Sandro បា​នរក​គ្រាប់​បាល​ទី៣ ឲ្យ​ក្រុម​ជម្រើសជាតិ ហុងកុង នៅ​ទី​ទី៤២ មុន​ពេលដែល​កីឡាករ Kwon Yee សម្រេចបាន​គ្រាប់​បាល់​ទី៤ យកជ័យ​ជម្នះ​ឲ្យ​ក្រុម​ជម្រើសជាតិ​ហុងកុង ។

ចំណែក​គ្រាប់​បាល់​ចំនួន២គ្រាប់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ ច្រឹង ពលរដ្ឋ នៅ​នាទី​ទី ១៩ មុន​ពេលដែល​កីឡាករ ចាន់ វឌ្ឍនាការ រក​គ្រាប់​បាល់​ទី២ឲ្យ​កម្ពុជា នៅ​នាទី​ទី៦១  ។

យោងតាម​កំណត់ត្រា​របស់ FIFA កម្ពុជា និង​ហុងកុង ធ្លាប់​ប៉ះគ្នា​ចំនួន៥លើក​មកហើយ ដោយ​កម្ពុជា​ឈ្នះ២លើក និង​ហុងកុង​ឈ្នះ៣លើក។ នា​ការប្រកួត​ជុំទីមួយ​នៃ​ពានរង្វាន់ Merdeka Cup របស់​ម៉ាឡេស៊ី នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ឆ្នាំ១៩៥៧ ហុងកុង​បាន​យកឈ្នះ​ក្នុង​លទ្ធ ៦-២ ។ នៅ​ឆ្នាំ១៩៧១ កម្ពុជា​បាន​សងសឹក​ក្នុង​លទ្ធផល ២-១ វិញ​នា​ការប្រកួត​ជម្រុះ​បឋម​ពានរង្វាន់ Asian Cup នៅ​ក្រុង​បាងកក ប្រទេស​ថៃ។

នៅ​ឆ្នាំ១៩៧២ កម្ពុជា បានឈ្នះ​ហុងកុង​ម្តងទៀត​ក្នុង​លទ្ធផល ១-០ នា​ប្រកួត​ដណ្តើម​លេខ៥នៃ​ពានរង្វាន់ Merdeka Cup នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ីុ។

កីឡាករ​ជម្រើសជាតិ១១នាក់​កម្ពុជា​រួមមាន៖ អ៊ុំ សេរី​រ័ត្ន,ណុប តុលា, , រស់ សំអឿន(សំអឿន ពិដោរ, សុខ សុ វណ្ណ,សឿ​យ វិសាល,ច្រឹង ពលរដ្ឋ(ប៊ី​ន ចន្ថា​ធា​រី), ឈិន ឈឿន, ទិ​ត ឌី​ណា (ប្រាក់ មុន្នី​ឧ​ត្ត​ម), សុះ ស៊ូ​ហា​ណា(ហូ​យ ផល្លី​ន),កែវ សុខ​ផេង,ចាន់ វឌ្ឍនាកា៕



Tag:
 បាល់ទាត់
 កម្ពុជា
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com