ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាវាយកូនគោល៖ លោក ទៀ បាញ់ បន្តតំណែងជាប្រធាន លោក ឯក ស៊ុនចាន់ ជាអនុប្រធាន
16, Sep 2016 ,
8:19 pm
រូបភាព
×
ដោយ:
សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិថ្នាក់ដឹកនាំចាស់ ២០១១-២០១៥ និងតែងតាំងថ្នាក់ដឹកនាំអាណត្តិថ្មី ២០១៦-២០២០ កាលពីរសៀលថ្ងៃទី១៥ កញ្ញា ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធ ចំណែកលោក ឯក ស៊ុនចាន់ ប្រធានរដ្ឋាករស្វយ័តក្រុងភ្នំពេញជាអនុប្រធានសហព័ន្ធ។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
សមាជិកប្រតិបត្តិចំនួន៩រូបរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាត្រូវបានជ្រើសតាំងជាឯកច្ឆន្ទដោយមិនបាច់ឆ្លងកាត់បោះឆ្នោតក្នុងការដឹកនាំអាណត្តិថ្មី ២០១៦-២០២០។ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលជាប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជាអាណត្តិចាស់ ត្រូវបានបន្តតែងតាំងជាប្រធានដដែល ចំណែក លោក ឯក ស៊ុនចាន់ ដែលជាអគ្គលេខាធិការអាណត្តិចាស់ត្រូវបានតែងជាអនុប្រធាន ឯតំណែងអគ្គលេខាធិការត្រូវធ្លាក់ទៅលើលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ដឹកនាំជំនួស។
ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជាអាណត្តិចាស់បានដកខ្លួនចេញសម្រាប់អាណត្តិថ្មី២០១៦-២០២០។ សម្រាប់តំណែងនេះត្រូវបានតែងតាំងជំនួសដោយ លោក ស៊ឹម ស៊ូយុង និងលោក ឆោម សំបូរ។
លើសពីនេះក៏មានការតែងតាំងសមាជិកសមាជិការ៤រូបផ្សេងទៀតផងដែរ ក្នុងនោះ លោក ម៉ុន សុខជា អគ្គហេរញ្ញិក, លោក នូ អេលីដែន, លោក ថោង សុខាំមុន្នី និងលោក ពៅ ពេជ្រមេត្តា ជាសមាជិក។ ការតែងតាំងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមវត្តមានរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។
បើយោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ការធ្វើមហាសន្និបាតជ្រើសតាំងថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាជាតិនីមួយៗ គឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតរបស់សមាជិកសមាជិការប្រតិបត្តិ ហើយធ្វើឡើងរៀងរាងមួយអាណត្តិម្តងជាបន្តបន្ទាប់។
ប៉ុន្តែដោយសារសមាជិកប្រតិបត្តិ ក្លិប-សមាគម ដែលជាសមាជិករបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានរំសាយអស់រយៈពេលមួយឆ្នាំ ពោលគឺត្រូវដល់អាណត្តិតាំងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ ដូច្នេះការធ្វើមហាសន្និបាតជ្រើសតាំងសមាជិកប្រតិបត្តិអាណត្តិថ្មី គឺធ្វើឡើងតាមរយៈការជ្រើសតាំងសារជាថ្មី ដោយមិនបាច់ឆ្លងកាត់ការបោះឆ្នោតពីសមាជិកប្រតិបត្តិ។
លោកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះបានបញ្ជាក់ថា៖«ការបោះឆ្នោតអាចរៀបចំឡើងលុះត្រាតែសហព័ន្ធមាននិរន្តរភាពនៅក្នុងអាណត្តិរបស់ខ្លួន៤ឆ្នាំម្តង ដូច្នេះនៅក្នុងអាណត្តិទី៣នេះដោយសារខកខានមួយឆ្នាំ។ តាមនីតិវិធីរដ្ឋធម្មនុញ្ញរបស់ NOCC ប្រសិនបើសហព័ន្ធកីឡាជាតិ បាត់បង់សុពលភាពអាណត្តិរបស់ខ្លួន គឺត្រូវធ្វើមហាសន្និបាតរបស់ខ្លួនដោយតែងតាំង និងរៀបចំសមាជិកប្រតតិបត្តិថ្មី»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វាយកូនគោល
ទៀ បាញ់
ឯក ស៊ុនចាន់
វ៉ាត់ ចំរើន ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com