កីឡាជាតិ
ជាតិ
កីឡាករ វ៉ាន់ វ៉ុន ប្រើថេរវេលា១៥:៤៤វិនាទីក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅ Rio 17, Sep 2016 , 2:34 pm
រូបភាពពី៖ ហ្វេសប៊ុក Npc Cambodia
× កីឡាករប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន បានប្រើថេរវេលា១៥:៤៤វិនាទីលើវិញ្ញាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រលើប្រភេទពិកា T54 ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅ Rio នៅប្រទេសប្រេស៊ីលកាលពីម្សិលមិញ។ ថេរវេលានេះមិនអាចជួយឲ្យបេក្ខភាពកម្ពុជាមានឱកាសទៅកាន់វគ្គបន្តបានឡើយ។
បេក្ខភាពប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន បានបញ្ចប់ត្រឹមចំណាត់ថា្នក់៦ក្នុង Heat 3 ដែលមានប្រទេសចំនួន៧ចូលរួម ពោលគឺឈរលើកីឡាករ MWENGANI MABONZE Jhon មកពីប្រទេស DR Congo បន្ទាប់ពីរូបគេបានប្រើថេរវេលា១៥:៤៤វិនាទីលើវិញ្ញាសា១០០ម៉ែត្រ/T54កាលពីម្សិលមិញ។ ប៉ុន្តែលទ្ធផលជារួមក្នុងចំណោមអត្តពលិក២១នាក់ វ៉ាន់ វ៉ុន ឈរចំណាត់លេខ១៥ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល។
ការបញ្ចប់ត្រឹមថេរវេលា១៥:៤៤វិនាទីនេះ ធ្វើឲ្យកីឡាករ វ៉ាន់ វ៉ុន ដែលជាបេក្ខភាពប៉ារ៉ាឡាំពិកកម្ពុជាម្នាក់នេះមិនអាចបន្តការប្រកួតរបស់ខ្លួននៅវគ្គបញ្ចប់នោះឡើយ។ ប៉ុន្តែលទ្ធផលនេះជួយឲ្យកម្ពុជាឈរលើប្រទេសចំនួន៦ រួមមាន សហរដ្ឋអាមេរិក, Burkina Fasa, Uruguay, Gabon, Gambia និងប្រទេស DR Congo៕
Tag:
វ៉ាន់ វ៉ុន
Rio Paralympic 2016
© រក្សាសិទ្ធិដោយ thmeythmey.com