ពីនេះ ពីនោះ
រួមគ្នាទិញអង្ករខ្មែរ! 26, Jul 2021 , 7:10 am
× កំណាព្យបទ ភុជង្គលីលា
ដោយ ប៉ាកកាខ្មៅ
ដល់ពេលហើយខ្មែរជិតឆ្ងាយ
រួមគ្នាដោះស្រាយ
កង្វល់អ្នកស្រែ។
នាំគ្នាទិញអង្ករខ្មែរ
បានជួយអ្នកស្រែ
ល្ហើយល្ហែទុក្ខា។
ទោះតិចឬច្រើនក្តីណា
ក៏បង្ហាញថា
ខេមរាសាមគ្គី។
គ្រាន់បានលក់សងថ្លៃជី
សល់គោមួយពីរ
រកស៊ីបន្ត។
កុំឲ្យអ្នកស្រែវ័ណ្ឌក
បំណុលថែមក្រ
របរពឹងមេឃ។
ធ្វើបានហើយបែរសង្វេគ
គេទិញថោកពេក
ខ្លះដេកអោបព្រួយ។
ជួយទិញអង្ករស្មើជួយ
បំបាត់ទុក្ខព្រួយ
អ្នកស្រែប្រុសស្រី។
កុំទិញតែមួយពេលខ្លី
ឬចង់បានល្បី
ដើម្បីចុះផ្សាយ។
ជួយទិញគឺជួយដោះស្រាយ
រក្សាឆ្នាំងបាយ
អ្នកស្រែរួមឈាម៕
© រក្សាសិទ្ធិដោយ thmeythmey.com