ពីនេះ ពីនោះ
តើមានសារប្រយោជន៍អ្វីខ្លះ ដែលអ្នកមិនដឹងពី «ខ្វិត »? 19, Jan 2020 , 11:59 am
× ខ្វិត គឺជាព្រឹក្សតូចមួយប្រភេទ មានកម្ពស់ ពី៤ ទៅ១៥ ម៉ែត្រ ដុះក្នុងព្រៃនៃប្រទេសឥណ្ឌា គេនាំចូលមកដាំជាដើមឈើមានប្រយោជន៍ ក្នុងប្រទេសកម្ពុជា លាវ និងវៀតណាម។ នៅស្រុកខ្មែរ ដើមខ្វិតអាចយកធ្វើជាល័ក្ខ ជ្រលក់សូត្រ។
ចំណែកផ្លែទុំ អាចបរិភោគបាន ជាផ្លែបរិភោគហើយធ្វើឲ្យសាច់ត្រជាក់ និងលើកកម្លាំង ព្រមទាំងជាថ្នាំឃាត់ទឹកមាត់ច្រើន និងព្យាបាលដំបៅមាត់។ ក្នុងក្បួនឱសថបុរាណខ្មែរ បន្លាខ្វិតគេកិនជាមួយបន្លាដើមដទៃទៀត សម្រាប់ស្ងោពិសារ ដើម្បីឃាតឈាមជំងឺស្បូន។ ដោយឡែកសំបកដើម គ្រូផ្សំថ្នាំកាត់តូចៗ លាយជាមួយដំបកដើមរាំង គេប្រើជាថ្នាំបំពោកលើដំបៅ ដែលសត្វមានពិសខាំ ឬចឹក និងជាថ្នាំក្អួត។
ដកស្រង់ពីសៀវភៅ៖ វចនានុក្រម ការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា,រក្សាសិទ្ធិអ្នកគ្រូ ឌី ផុន
© រក្សាសិទ្ធិដោយ thmeythmey.com