ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានទម្លាប់គេងថ្ងៃ តើគួរគេងរបៀបម៉េចទើបត្រឹមត្រូវ និងមិនប៉ះពាល់ដល់សុខភាព? 29, Mar 2020 , 7:19 pm
× ទោះបីជាការគេងថ្ងៃត្រូវបានគេយល់ថាច្រើនតែកើតឡើងលើកុមារតូចៗ មនុស្សចាស់ និងមនុស្សដែលខ្ជិលក៏ដោយ តែវាអាចនឹងល្អសម្រាប់មនុស្សគ្រប់គ្នាទៅវិញទៅ ដោយមិនគិតថាគេអាយុប៉ុន្មានឡើយ។ យ៉ាងណាមិញ អ្នកគួរតែរៀនគេងថ្ងៃភ្លាមទៅដើម្បីទទួលបានអត្ថប្រយោជន៍របស់វា។ ខណៈពេលដែលការគេងថ្ងៃអាចជួយជំរុញថាមពលរបស់អ្នកពេញមួយថ្ងៃបាន តែបើសិនជាអ្នកមិនចេះវិធីគេងទេ ឬគេងខុសក្បួន អ្នកនៅតែភ្ញាក់ឡើងដោយអស់កម្លាំងដដែល។
អញ្ចឹងគួរតែធ្វើទៅតាមក្បួនដូចខាងក្រោមនេះសិនទៅ៖
ចូរកំណត់ពេលវេលាគេងថ្ងៃត្រឹមតែ ២០ ទៅ៣០នាទីបានហើយ
ចូរស្វែងរកទំនុក និងកន្លែងដ៏ត្រូវនឹងអ្វីដែលអ្នកចូលចិត្ត និងគេងបានស្រួល ជាពិសេសកន្លែងស្ងាត ឬបរិយាកាសស្ងប់ល្អ
ជ្រើសរើសថាតើការគេងរបៀបម៉េចដែលអ្នកចូលចិត្ត ដូចជាគេងផ្អៀង ផ្កាប់ ឬផ្ងា
មានរបស់ជំនួយដូចជា ការស្តាប់តន្ត្រី ឬចូលចិត្តកន្លែងស្ងាត់
អាចញ៉ាំកាហ្វេមួយពែងមុនគេង
ចូរបំភ្លេចនូវរាល់បញ្ហាទាំងអស់ និងគិតតែពីការគេងតែមួយគត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com