អន្តរជាតិ
រូបថត Beyonce ដែល​ពរ​ពោះ​ទទួល​បានការ Like ជាង​៩​លាន​នៅ Instagram
04, Feb 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
 
 
​រូបថត​ពរ​ពោះ​កូន​ទី​ពីរ​របស់​តារាចម្រៀង Beyonce នៅលើ​បណ្តាញ​សង្គម Instagram ទទួលបាន​បេះដូង (​ការ​Like) ជា​កំណត់ត្រា​។ ពោល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ រូបថត​នេះ មានការ​ចុច Like រហូតដល់​ទៅជា​ង​៩​លាន​ឯណោះ​។​
 
​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ តារាចម្រៀង​លំដាប់​ពិភពលោក Beyonce បាន​បង្ហោះ​រូបថត​ខ្លួន​ពរ​ពោះ​ជាមួយ​ស្វាមី គឺ Jay Z ដែលជា​អ្នកចម្រៀង​រ៉េ​ប និង​ជា​អ្នកជំនួញ  ដោយ​អះអាង​ជា​កូនភ្លោះ បន្ទាប់ពី​កូនស្រី​អាយុ​៥​ឆ្នាំ Blue Ivy Carter​។ រូបថត​នេះ មានការ​ផ្តល់​សញ្ញា​បេះដូង​រហូតដល់​ទៅ​ជាង​៩​លាន ដោយ​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ​។​
 
​ចំនួន​នៃ​ការ​ចុច Like លើ​រូបថត Beyonce លើ Instagram បាន​បំបែក​កំណត់ត្រា​រូបថត​របស់​តារាចម្រៀង Selena Gomez ។ រូបថត​ផឹក​កូកាកូឡា​របស់ Gomez ដែល​បង្ហោះ​កាលពី​៣១​សប្តាហ៍​មុន មានការ​ចុច Like ជាង​៦​លាន​៕
 





Tag:
 Beyonce
  បណ្តាញ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com