ព័ត៍មានសុខភាព
អន្តរជាតិ
ការរកឃើញ​ជំងឺមហារីក​នៅ​ដំណាក់កាល​ដំបូង​អាច​សង្គ្រោះ​ជីវិត​អ្នកជំងឺ
06, Feb 2017 , 8:19 pm        
រូបភាព
ដោយ: VOA
​អង្គការ​សុខភាព​ពិភពលោក WHO រាយការណ៍​ថា មនុស្ស​ច្រើន​លាន​នាក់​នៃ​មនុស្ស ៨,៨ លាន​នាក់​ដែល​ស្លាប់​រាល់​ឆ្នាំ​ដោយសារ​ជំងឺមហារីក​នោះ អាច​សង្គ្រោះបាន ប្រសិនបើ​ដឹងថា​ពួក​មាន​ជំងឺ​នេះ​ពេល​ចាប់ផ្តើម​ឈឺ​ដំបូង​។​


​អង្គការ​សុខភាព​ពិភពលោក WHO បានធ្វើ​ការណែនាំ​ថ្មី​អំពី​ជំងឺមហារីក​សម្រាប់​ទិវា​ប្រឆាំង​ជំងឺមហារីក​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ​។​

​ជំងឺមហារីក​បាន​រីក​រាលដាល​ក្នុង​ពិភពលោក កន្លែង​ខ្លះ​ច្រើន កន្លែង​ខ្លះ​តិច​។ កាលពីមុន​ជំងឺ​នេះ​ត្រូវគេ​ចាត់ទុកថា ជា​ជំងឺ​កើតមាន​ក្នុងប្រទេស​អ្នកមាន​។ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក WHO បញ្ជាក់ថា ជំងឺ​នេះ​កើតមាន​ទាំង​ក្នុងប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ​។ អង្គការ​នេះ​បង្ហាញ​ឲ្យ​ដឹងថា ២​ភាគ​៣ នៃ​អ្នក​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​នេះ​គឺ​នៅក្នុង​ប្រទេស​ក្រីក្រ​និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​។​

​មន្ត្រី​សុខាភិបាល​និយាយថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺមហារីក​នៅ​ប្រទេស​ក្រីក្រ ត្រូវគេ​រំពឹងថា នឹង​កើនឡើង​ពី ២,៨ លាន​នាក់​ទៅ​ជាង ៩ លាន​នាក់​ក្នុង​មួយឆ្នាំ ចាប់ពី​ឆ្នាំ​២០៣០​ទៅ ប្រសិនបើ​មិនមាន​វិធានការ​ទប់ស្កាត់ ដូចជា​ការធ្វើ​រោគវិនិច្ឆ័យ ការដឹង​អំពី​ជំងឺ​នេះ ការព្យាបាល​នៅ​ដំណាក់កាល​ដំបូង​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com