វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សេដ្ឋកិច្ច
អន្តរជាតិ
​ឥណ្ឌា​នឹង​ក្លាយជា​ដៃគូ​សហការ​ផលិត​គ្រឿងបន្លាស់ iPhone ឲ្យ​ក្រុមហ៊ុន Apple
07, Feb 2017 , 8:39 am        
រូបភាព
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook នាអំឡុង​ទស្សនកិច្ច​៥​ថ្ងៃ​នៅឥណ្ឌា។ រូបថត Indian Express
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook នាអំឡុង​ទស្សនកិច្ច​៥​ថ្ងៃ​នៅឥណ្ឌា។ រូបថត Indian Express
ដោយ: ធីតា
​នាពេល​ដ៏​ខ្លី​ខាងមុខនេះ បណ្តា​រោងចក្រ​មួយចំនួន​នៅ​រដ្ឋ Karnataka ប្រទេស​ឥណ្ឌា នឹង​ក្លាយជា​ដៃគូ​របស់​ក្រុមហ៊ុន Apple លើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​ទូរ​សព្ទ iPhone ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ធំ​ដែលមាន​ទីតាំងនៅ​ក្រុង Cupertino រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​។​


​ក្រុមហ៊ុន Apple បាន​មើលឃើញ​ពី​សក្តានុពល​នៅ​ប្រទេស​ឥណ្ឌា ដែល​ពួកគេ​អាច​ចាប់​ជា​ដៃគូ​សហការ​លើ​ការផលិត​គ្រឿងបន្លាស់​មួយចំនួន​សម្រាប់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន iPhone​។ «​យើង​នឹង​ចាប់ផ្តើម​កិច្ចសហការ​នា​រយៈពេល​ពី​៣​ទៅ​៤​ខែ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Priyank Kharge រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​រដ្ឋ Karnataka ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន Mashable កាលពី​ចុង​សប្តាហ៍​កន្លងមក​។​

​បន្ទាប់ពី​មាន​កិច្ច​ពី​មាន​កិច្ចពិភាក្សា​ដ៏​យូរ រដ្ឋាភិបាល​នៃ​រដ្ឋ Karnataka ប្រទេស​ឥណ្ឌា បាន​យល់ព្រម​តាម​សំណើរ​ដ៏​សម​ហេតុផល​របស់​ក្រុមហ៊ុន Apple​។ លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន Apple ចង់​ឲ្យ​ក្រុង Bengaluru ក្លាយជា​ផ្នែក​មួយ​ក្នុង​កិច្ចសហការ​ផលិត​គ្រឿងបន្លាស់​មួយចំនួន​ដែល​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្តានុពល​របស់​ឥណ្ឌា​ក្នុង​ការផលិត​គ្រឿង​បច្ចេកវិទ្យា​ដែលមាន​កម្រិត​ប្រកួតប្រជែង​លំដាប់​អន្តរជាតិ​»​។​

​តាមពិតទៅ Apple បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ចាប់​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ប៉ុន្តែ​ក្រុមហ៊ុន​យក្ស​មួយ​នេះ ចង់​បានការ​សម្បទាន​មួយចំនួន​ទាក់ទង​នឹង​ការបង់ពន្ធ​។ ការចរចា​បាន​ត្រូវរ៉ូវ​គ្នា កាលពី​ថ្ងៃទី​២៥ ខែមករា ប៉ុន្តែ​គេ​មិនដឹង​ព័ត៌មាន​លំអិត​អ្វី​បន្ថែម​នោះឡើយ​។​

​កាលពី​ខែធ្នូ​កន្លងមក ក្រុមហ៊ុន Apple ក៏បាន​ផ្តើម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​តៃវ៉ាន់ Wistron លើ​ការផលិត​គ្រឿងបន្លាស់ iPhone ផងដែរ​។ បច្ចុប្បន្ន ក្រុមហ៊ុន​ដែល​សហការ​ផលិត​គ្រឿងបន្លាស់​ផ្គត់ផ្គង់​ដល់ Apple រួមមាន​ដូចជា​ក្រុមហ៊ុន Bosch នៅ​អាល្លឺម៉ង់​, Samsung , LG, SK Hynix (​កូរ៉េខាងត្បូង​), Huizhou Desay, Foxconn and Pegatron (​ចិន​) TSMC, Xintec (​តៃវ៉ាន់​), Alps Electric, Toshiba, Sony, TDK, Japan Display និង Sharp (​ជប៉ុន​), NXP (​ហូ​ឡង់​), Hi-P and Green Point (​សិង្ហ​បុរី​) និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​នៅ​សហរដ្ឋអាមេរិក​។​

​គ្រឿងបន្លាស់​ទាំងនោះ មានដូចជា Accelerometer, Audio Chipsets and Codec, Baseband processor, ថ្ម​, កាមេរ៉ា​, FaceTime camera, Chipsets and Processors, Controller Chips, Display, DRAM, eCompass, Fingerprint, Flash memory, Gyroscope, Mixed-Signal Chips, Screen, Touchscreen, Sensors ជាដើម​៕



Tag:
 ឥណ្ឌា​
  iPhone
  Apple
© រក្សាសិទ្ធិដោយ thmeythmey.com