អន្តរជាតិ
ទីក្រុង​១០​ដែល​នឹងមាន​មនុស្ស​ច្រើនជាងគេ​នៅ​ឆ្នាំ​២០៣០៖ តូ​ក្យូ ញូ​វ​ដេលី សៀង​ហៃ​...
17, Apr 2017 , 11:09 am        
រូបភាព
ដោយ: ធីតា
 
 
​ចំនួន​មនុស្ស​នៅលើ​ពិភពលោក មានការ​កើនឡើង​ខ្ពស់​យ៉ាងខ្លាំង បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥០​មក​។ ឆ្នាំ​១៩៥០ មាន​មនុស្ស​ប្រមាណ​៧៥០​លាន​នាក់​នៅលើ​ផែនដី ហើយ​បច្ចុប្បន្ន​ចំនួន​នេះ ឡើង​គុណជាដ​ប់ ពោលគឺ​ប្រមាណ​៧,៤​ពាន់​លាន​នាក់​។ កាលពីពេល​ថ្មី​កន្លងមកនេះ អង្គការសហប្រជាជាតិ​បានចេញ​ផ្សាយ​របាយការណ៍​ទាក់ទង​នឹង​ចំនួន​ពលរដ្ឋ​នៅក្នុង​ទីក្រុង​នៅ​ឆ្នាំ​២០៣០ ខាងមុខ​។​
 
​របាយការណ៍​របស់ UN បង្ហាញថា កំនើន​ប្រជាជនមាន​ច្រើន​បំផុត​នៅ​អាស៊ី និង​អាហ្វ្រិក​។ នៅ​ឆ្នាំ​១៩៥០ ញូវយ៉ក គឺ​ទីក្រុង​ដែលមាន​មនុស្ស​ច្រើនជាងគេ ប៉ុន្តែ​នៅ​ឆ្នាំ​២០៣០ ខាងមុខ តូ​ក្យូ នឹង​ដណ្តើមយក​ចំណាត់ថ្នាក់​នេះ​វិញ​។​
 
១. តូ​ក្យូ​៖ នៅ​ឆ្នាំ​២០១៧ តូ​ក្យូ  មានឈ្មោះ​រួចហើយ​ជាទី​ក្រុង​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។ ឈានដល់​ឆ្នាំ​២០៣០ ក្រុង​របស់​ជប៉ុន​មួយ​នេះ នៅតែ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នឹងមាន​មនុស្ស​៣៧​លាន​នាក់​។​
 
 
២. ញូ​វ​ដេលី​៖  ទីក្រុង​របស់​ឥណ្ឌា​មួយ​នេះ នឹងមាន​មនុស្ស​៣៦​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខណៈ​កាលពី​ឆ្នាំ​១៩៧០ មានតែ​៣,៥​លាន​នាក់​ប៉ុណ្ណោះ​។​
 
 
៣. សៀង​ហៃ​៖ ចំនួន​អ្នករស់នៅ​សៀង​ហៃ នឹង​កើន​ដល់​៣០,៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខណៈ​កាលពី​ឆ្នាំ​១៩៥០ ក្រុង​មួយ​នេះ មាន​មនុស្ស​តែ​៤,៣​លាន​នាក់​ប៉ុណ្ណោះ​។​
 
 
៤. ម៉ុម​បៃ​៖ ទីក្រុង​ឥណ្ឌា​មួយ​នេះ នឹងមាន​មនុស្ស​រស់នៅ​២៧,៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។​
 
 
៥. ប៉េកាំង​៖ ក្រុង​របស់​មហា​យក្ស​ចិន នឹងមាន​មនុស្ស​ប្រមាណ​២៧,៧​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។​
 
 
៦. ដា​ក្កា​៖ ទីក្រុងរ​បស់បង់​ក្លា​ដែ​ស នឹងមាន​មនុស្ស​២៧,៤​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។​
 
 
៧. កា​រ៉ា​ឈី​៖ ទីក្រុង​របស់​ប៉ា​គី​ស្ថាន នឹងមាន​មនុស្ស​២៤,៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។​
 
 
៨. គែរ​៖ ទីក្រុង​ដ៏​ចំណាស់​របស់​អេ​ហ្ស៊ី​ប នឹងមាន​មនុស្ស​២៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខណៈ​កាលពី​ឆ្នាំ​១៩៥០ មាន​មនុស្ស​តែ​ជាង​២,៤​លាន​នាក់​ប៉ុណ្ណោះ​។​
 
 
៩. ឡា​កូ​ស​៖ ទីក្រុង​របស់​នី​ហ្សេ​រី​យ៉ា ចាត់ទុកជា​ក្រុង​ដែលមាន​មនុស្ស​ច្រើនជាងគេ​នៅ​អាហ្វ្រិក​។ ក្រុង​នេះ នឹង​កើន​មនុស្ស​ពី​២៨៨ ០០០​នាក់​នៅ​ឆ្នាំ​១៩៥០ ដល់​២៤,២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។​
 
 
​ម៉ិ​ក​ស៊ី​កូ​៖ ទីក្រុង​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​នឹងមាន​មនុស្ស​២៣,៩​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខណៈ​នាពេល​បច្ចុប្បន្ន​ម៉ិ​ក​ស៊ី​កូ ស្ថិតក្នុង​ចំណោម​ទីក្រុង​ដែល​អ៊ូអរ​ជាងគេ​លើ​ពិភពលោក​៕
 

















Tag:
 ទីក្រុង​
  តូ​ក្យូ​
  ឆ្នាំ​២០៣០
© រក្សាសិទ្ធិដោយ thmeythmey.com