វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អារ៉ាប់​រួម​អេ​មី​រ៉េត​នឹងដាក់​រ៉ូ​បូត​ធ្វើជា​ជំនួយការ​បង្រៀន​នៅ​សាលា​មួយចំនួន​
15, Mar 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែលមាន​ជំនាញ​ផ្នែក​អប់រំ ATLAB របស់​អារ៉ាប់​រួម​អេ​មី​រ៉េត បានប្រកាស​ពី​ការដាក់​ដំណើរ​មនុស្ស​យន្ត​រ៉ូ​បូត​នៅតាម​សាលារៀន​មួយ​ក្នុង​ទីក្រុង​ឌូ​បៃ និង​ក្រុង​ផ្សេងទៀត នា​ចុងឆ្នាំ​២០១៧​នេះ​។


​មនុស្ស​យន្ត​រ៉ូ​បូត ATLAB TeachAssist នឹង​ក្លាយជា​គ្រូ និង​ជា​ជំនួយការ​ដ៏​ល្អ​របស់​សិស្ស​នៅតាម​សាលា​ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Arabian Business កាលពី​ថ្ងៃទី​១៣ ខែមីនា​។​

​ប្រព័ន្ធ​បច្ចេកវិទ្យា រ៉ូ​បូត នឹង​ដើរតួនាទី​ពិសេស ក្នុងនាម​ជា​បណ្ណារក្ស ដែល​ជួយ​ដល់​សិស្ស​ក្នុងការ​ស្វែងរក​សៀវភៅ ក៏ដូចជា​រៀបចំ​ឲ្យ​សិស្ស​ខ្ចី​សៀវភៅ​ផងដែរ​។ ក្រុមហ៊ុន ATLAB បានបញ្ជាក់​បន្ថែមថា រ៉ូ​បូត អាច​កត់ត្រា​ពី​ការចូលរួម​របស់​សិស្ស ក៏ដូចជា​ធ្វើ​ជាម​គ្គុ​ទេស​ក៏​សម្រាប់​ភ្ញៀវ​នានា​នៅ​សាលា​ផងដែរ​។​

​ក្រុមហ៊ុន ATLAB ដែល​បានបង្ហាញ​បច្ចេកវិទ្យា​ថ្មី​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អប់រំ Global Education Supplies and Solutions (GESS) នៅ​ទីក្រុង​ឌូ​បៃ បាន​អះអាងថា សាលា​ជាច្រើន​ក្នុងប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុងការ​ប្រើប្រាស់​រ៉ូ​បូត​របស់ខ្លួន​។​

​បើតាម​ការអះអាង​រប​ស់លោក S Senthil Kugan នាយក​ក្រុមហ៊ុន ATLAB រ៉ូ​បូត​ក៏​អាចមាន​សមត្ថភាព​ផ្តល់ជំនួយ​ការ​ដល់​សិស្ស​លើ​មុខវិជ្ជា​ឯកទេស​ផងដែរ ហើយ​ពួកវា​នឹង​ផ្តល់​ចម្លើយ​ភ្លាមៗ ។ លោក​បាន​បន្ថែមថា ការបំពាក់​បច្ចេកវិទ្យា​ថ្មី​នេះ ក៏ត្រូវ​មានការ​រៀបចំ​ថ្នាក់រៀន​ពិសេស រួមទាំង​ការពង្រឹង​សមត្ថភាពរ​បស់​សិស្ស​ផងដែរ​៕


Tag:
 អប់រំ​
  រ៉ូ​បូត​
  ATLAB TeachAssist
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com