សុខភាព
អន្តរជាតិ
ស្ត្រីដែលមានទ្វារមាស២និយាយពីបញ្ហាប្រឈមផ្នែករាងកាយ និងអារម្មណ៍ 05, Apr 2017 , 8:19 am
×
តាមរយៈភាពយន្តឯកសារមួយរបស់ទូទស្សន៍ BBC3 ស្ត្រីម្នាក់ដែលមានទ្វារមាសរហូតដល់ទៅ២បានចេញមុខនិយាយរៀបរាប់ពីការប្រឈមដែលខ្លួនបានជួបក្នុងជីវិត ដោយសារតែលក្ខខណ្ឌដ៏កម្ររបស់ខ្លួន។
Nicci បានរស់នៅប្រឈមនឹងបញ្ហាផ្នែករាងកាយផង និងផ្នែកអារម្មណ៍ផង។ ជាមួយនឹងលក្ខខណ្ឌដ៏កម្រដោយមានទ្វារមាស២ Nicci បានឆ្លងកាត់ការរំលូតកូនជាច្រើនលើក និងត្រូវកាត់ស្បូនចេញផងដែរ។
ស្ត្រីរូបនេះ បាននិយាយក្នុងភាពយន្តឯកសារ BBC3 «The Women With Two Viginas: Living Differently» ថា៖ «មនុស្សប្រុសខ្លះ ប្រៀបប្រដូចអ្នកដូចជាពានរង្វាន់មួយ និងគោលដៅមួយ ជាមួយនឹងការអួតអាងថា ពួកគេបានរួមភេទជាស្ត្រីដែលមានទ្វារមាសពីរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សចម្លែកក្នុងធម្មជាតិ»។
ជាមួយនឹងទឹកភ្នែករលីងរលោង Nicci បានរៀបរាប់ពីអារម្មណ៍ដ៏តប់ប្រម៉ល់របស់ខ្លួន រហូតដល់ខំចិត្តកាត់ស្បូនរបស់ខ្លួនចេញ។ នាងបានអះអាងថា៖ «ខ្ញុំបានដឹងថា ខ្លួនមានទ្វារមាស២នៅអាយុ១៧ឆ្នាំ។ ពេលនោះផងដែរ គ្រូពេទ្យបានប្រាប់ថា នាងមានស្បូនពីរ មាត់ស្បូនពីរ។
លក្ខខណ្ឌដ៏កម្ររបស់ Nicci បានធ្វើឲ្យនាងមានបញ្ហាច្រើនជាងស្ត្រីផ្សេងៗទៀត ទាក់ទងនឹងអសមតុល្យអរម៉ូន រួមទាំងរដូវមិនទៀងទាត់ជាដើម។ នាងលើកឡើង៖ «ករណីនេះ បានប៉ះពាល់ដល់ជីវិតខ្ញុំយ៉ាងខ្លាំង ក្នុងនោះមានទំនាក់ទំនងជាមួយមិត្តភាព ជាពិសេសមិត្តប្រុស»។
ទោះបីជាយ៉ាងណាក៏ដោយ Nicci មានស្វាមីដ៏ល្អម្នាក់ គឺលោក Andy ដោយអ្នកទាំងពីរបានស្គាល់គ្នាកាលពី១៩ឆ្នាំមុន ពេលរៀននៅវិទ្យាល័យ។ ដោយមួយជីវិតរបស់ Nicci មិនអាចបង្កើតកូនបាន គូស្វាមីស្មោះស្ម័គ្រទាំងពីរ រំពឹងរកបានកូនចិញ្ចឹមនាថ្ងៃអនាគត។
នៅពេលវះកាត់ ក្រុមគ្រូពេទ្យបានរៀបចំឡើងវិញ ដើម្បីមានទ្វារមាសបើកតែមួយប៉ុណ្ណោះ។ របាយការណ៍នានា បានលើកឡើងថា ក្នុងចំណោមស្ត្រី៣០០០នាក់ អាចមានតែម្នាក់ប៉ុណ្ណោះដែលប្រឈមជួបលក្ខខណ្ឌដ៏កម្របែបនេះ៕
VIDEO © រក្សាសិទ្ធិដោយ thmeythmey.com