កីឡាអន្តរជាតិ
អន្តរជាតិ
នៅ Real Madrid បើមាន Hazard និង Griezmann ត្រូវអត់ Ronaldo? 06, Apr 2017 , 2:59 pm
× សារព័ត៌មាននានារបស់អេស្ប៉ាញ បានរាយការណ៍ថា Cristiano Ronaldo គំរាមចាកចេញពី Real Madrid ក្នុងករណីក្លិបយក្សនៅអេស្ប៉ាញមួយនេះ រក្សាការប្រមាញ់យក Eden Hazard ពី Chelsea និង Antoine Griezmann ពី Atletico Madrid នៅរដូវកាលក្រោយ។
Real Madrid ត្រូវបានគេប្រសិទ្ធនាមថា «Galactico» ដែលមានន័យជាភាសាខ្មែរថា ជាក្រុមសម្បូរទៅដោយកីឡាករថ្លៃៗ ។ បច្ចុប្បន្ន ក្លិបកំពូលនៃក្របខណ្ឌ La Liga មួយនេះ កំពុងសម្លឹងរក Super Stars បន្ថែមទៀតនៅរដូវក្តៅខាងមុខដើម្បីពង្រឹងក្រុម ដោយប្រធានក្លិបលោក Florentino Perez ក៏គ្រោងនឹងចំណាយប្រាក់មួយចំនួនធំផងដល់អ្នកចាត់ការទូទៅ Zinedine Zidane នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារនៅឆ្នាំ២០១៧ខាងមុននេះ។
បើតាមការផ្សាយរបស់សារព័ត៌មានកីឡាអេស្ប៉ាញ Diorio Gol ខ្សែបម្រើពូកែញាក់ Eden Hazard ឬក៏ខ្សែប្រយុទ្ធ Antoine Griezmann ជាគោលដៅធំដែលអាចមកកាន់ទឹកដី Santiago Bernabeu ហើយអ្នកទាំងពីរជាបេក្ខភាពល្អបំផុតដើម្បីជំនួស Ronaldo ស្របពេលដែលតារាឆ្នើមរបស់ព័រទុយហ្គាល់នេះឈានដល់វ័យ៣២ឆ្នាំទៅហើយ។
សម្រាប់ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Eden Hazard វ័យ២៦ឆ្នាំ ត្រូវបានគេដឹងថាកំពុងតែមានទំនាក់ទងខ្លាំងអំពីការផ្ទេរទៅកាន់ក្រុមស្តេចស នឹងរំពឹងថានឹងមានតម្លៃផ្ទេររហូតដល់ទៅ ១០០លានផោន ប្រហែលជាង១២០លានដុល្លារ។ ស្របពេលគ្នានេះដែរ ខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិបារាំង Antoine Griezmann វ័យ២៦ឆ្នាំ ដែលកំពុងលេងឲ្យ At-Madrid ក៏កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីក្លិបយក្សនេះដែរ។
សរុបកមការចង់បានកីឡាករឆ្នើមទាំងពីរខាងលើមកចូលរួមក្រុមនេះ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ម្ចាស់ពាន Ballon d’Or ៤សម័យកាល និងថែមទាំងគំរាមចាកចេញពីទឹកដី Bernabeu ទៀតផង៕
Tag:
បាល់ទាត់ Cristiano Ronaldo
Antoine Griezmann
Eden Hazard
© រក្សាសិទ្ធិដោយ thmeythmey.com