កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គូស្នេហ៍ Maradona ថា វីរបុរស​អា​ហ្ស​ង់​ទីន​រូបនេះ ចូលចិត្ត​ឲ្យ​នាង​ពាក់​ឈុតប៉ូលិស​ពេល​នៅលើ​គ្រែ​
10, Apr 2017 , 4:38 pm        
រូបភាព
​នាង Veronica Ojeda បាន​ទម្លាយ​រឿង​លើ​គ្រែ​ជាមួយ Diego Maradona ដោយ​លើកឡើងថា​វីរបុរស​កីឡាបាល់ទាត់​របស់​អា​ហ្ស​ង់​ទីន​រូបនេះ​តែង​ឲ្យ​នាង​ពាក់​ឈុត​ជា​ប៉ូលិស​ស្រី​នៅពេល​រួមភេទ​ជាមួយគ្នា​។​


Diego Maradona អតីត​តារាបាល់ទាត់​ឆ្នើម​របស់​អា​ហ្ស​ង់​ទីន ត្រូវបាន​អតីត​មិត្តស្រី​ខ្លួន​ទម្លាយ​រឿង​លើ​គ្រែ​ថា​តែងតែ​ឲ្យ​នាង​ស្លៀក​ឈុត​ប៉ូលិស​រាល់ពេល​រួមភេទ​។ អ្នកនាង Veronica Ojeda ដែលជា​អតីត​មិត្តស្រី​របស់​អតីត​កីឡាករ Boca Juniors វ័យ​៥៦​ឆ្នាំនេះ ថែមទាំង​និយាយថា Maradona មិន​ចូលចិត្ត​ឲ្យ​នាង​តែងខ្លួន​បែប​រញ៉េរញ៉ៃ​ពេល​នៅលើ​គ្រែ​នោះទេ​។​



« Diego ជា​គូស្នេហ៍​ដ៏​ល្អ​របស់ខ្ញុំ​ហើយ​គាត់​ក៏​គិតថា​ខ្ញុំ​ជា​គូស្នេហ៍​ដ៏​ល្អ​របស់គាត់​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​នា​ង Ojeda ដែល​បាន​ប្រាប់​ស្ថានីយ​វិទ្យុ​របស់​អា​ហ្ស​ង់​ទីន​យ៉ាង​ដូច្នេះ​។ «​គ្នាន​អ្នកណា​ពូកែ​ដូច​គាត់​ទេ​។ ក្រោយពី​បែក​ជាមួយ​គាត់​២​ឆ្នាំ ខ្ញុំ​មិនដែល​រួមភេទ​ជាមួយ​នរណា​ទាំងអស់​។ រាត្រី​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​ខ្ញុំ​គឺ​នៅ​ជាមួយ Maradona នេះឯង​»​។ នាង​បន្ថែមថា​៖« Diego តែងតែ​សុំ​ឲ្យ​ខ្ញុំ​ស្លៀកពាក់​ជា​មន្ត្រីប៉ូលិស​ស្ទើ​តែ​គ្រប់ពេល​ទាំងអស់​នៅពេល​ពួកយើង​នៅលើ​គ្រែ​»​។​



​កំឡុងពេល​រួមរស​ជាមួយគ្នា​រយៈពេល​៨​ឆ្នាំ​រវាង Diego និង Ojeda អ្នក​ទាំងពីរ​ក៏បាន​បន្សល់​កូនប្រុស​ម្នាក់​ឈ្មោះ Diego Fernando ផងដែរ​៕


Tag:
 Diego Maradona
  Veronica Ojeda
  Sex
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com