កីឡាអន្តរជាតិ
អន្តរជាតិ
លោក Dunga អតីត​គ្រូ​ប្រេ​ស៊ី​ល​ដាក់ CV សម្រាប់​តំណែង​នៅ​ជម្រើសជាតិ​ថៃ​
19, Apr 2017 , 4:25 pm        
រូបភាព
​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Dunga ចាប់អារម្មណ៍​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ថៃ​ដែល​កំពុង​នៅ​ទំនេរ ខណៈពេលដែល​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) ក៏​កំពុង​ឈឺក្បាល​ក្នុងការ​ពិចារណា​រក​គ្រូបង្វឹក​ថ្មី​ដើម្បី​ជំនួស​តំណែង​គ្រូ​ចាស់​លោក Kiatisuk Senamuang ដែរ​។​


​បន្ទាប់ពី​លោក Kiatisuk Senamuang ហៅ «Zico» បានប្រកាស​លាលែង​កាលពីដើម​ខែមេសា​កន្លង​ទៅ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​លោក Somyot Poompunmuang ឈឺក្បាល​យ៉ាងខ្លាំង​ក្នុងការ​សម្រេចចិត្ត​រក​គ្រូ​ថ្មី​មក​ដឹកនាំ ខណៈ​មាន​អតីត​គ្រូ​ល្បីៗ​ក្នុង​ពិភព​បាល់ទាត់​ជាច្រើន​ស្ថិតក្នុង​បេក្ខភាព​ដើម្បី​កាន់តំណែង​នេះ​។​

​ស្រប​ពេលដែល​តំណែង​នេះ​នៅ​ទំនេរ លោក Carlos Caetano Bledorn Verri ឬ Dunga អតីត​គ្រូ​ប​បង្វឹក​ប្រេ​ស៊ី​ល​ក៏បាន​ដាក់ពាក្យ​ដើម្បី​ប្រជែង​យក​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​នេះ​ផងដែរ​។ នេះបើតាម​កាសែត​បាងកក​ប៉ុ​សិ៍្ត​ចុះផ្សាយ​នៅ​ថ្ងៃទី​១៩ ខែមេសា​។​

​បើតាម​ភ្នាក់ងារ​គ្រូបង្វឹក​របស់​អ្នកចាត់ការ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​៥៣​ឆ្នាំ លោក Nathan Hall ថា Dunga បានដាក់​ទម្រង់​បែបបទ​ទៅកាន់​ប្រធាន FAT លោក Somyot ដើម្បី​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ​។ ហើយ​អតីត​សមាជិក​ក្រុម​ម្រើ​ស​ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ក៏​កំពុងតែ​ទាក់ទង​ពី​ក្លិន​នៅក្នុង​លី​ក​កំពូល​របស់​ចិន Chinese Super League ផងដែរ​។​


            លោក Nathan Hall ភ្នាក់ងារ​គ្រូបង្វឹករបស់លោក Dunga

​ភ្នាក់ងារ​រូបនេះ​បន្តថា​៖«​លោក Dunga បច្ចុប្បន្ន​ស្ថិតក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។ គាត់​ត្រូវ​ចរចា​ជាមួយនឹង​ក្រុម​នៅក្នុង​ប្រទេស​ចិន​។ លោក​នឹង​មក​ប្រទេស​ថៃ​ប្រសិនបើ​លោក​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្លិប​កំពូល​នៅ​ចិន​» ។​

Dunga អតីត​ប្រធាន​ក្រុម និង​ជា​បេក្ខភាព​ដែល​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ​ពាន World Cup កាលពី​ឆ្នាំ​១៩៩៤​។ លោក​ត្រូវ​បានបញ្ចប់​តំណែង​ជា​គ្រូបង្វឹក​ប្រេ​ស៊ី​ល​កាល​ឆ្នាំមុន បន្ទាប់ពី​ដឹកនាំ​ក្រុម​សាំ​បា​មិន​បានល្អ​ដោយ​ធ្លាក់​ចេញពី​ការប្រកួត​ពាន​ប្រចាំ​តំបន់​អាមេរិក​ខាងត្បូង Copa America៕


Tag:
 បាល់ទាត់​
  Dunga
  Kiatisuk Senamuang
  ប្រេ​ស៊ី​ល​
© រក្សាសិទ្ធិដោយ thmeythmey.com