កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​ប្រដាល់​វ័យក្មេង​អង់គ្លេស Joshua បំបាក់​ជើង​ខ្លាំង​ចាស់វស្សា​អ៊ុយ​ក្រែ​ន Klitschko នៅ​ទឹក​ទី​១១
30, Apr 2017 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​ប្រដាល់​អង់គ្លេស Anthony Joshua វ័យ​២៧​ឆ្នាំ បានបង្ហាញ​កណ្តាប់ដៃ​យ៉ាង​អស្ចារ្យ​នៅលើ​សង្វៀន​នៃ​កីឡដ្ឋាន Wembley តាមរយៈ​ការយក​ឈ្នះ​ដោយ​បច្ចេកទេស​នៅ​ទឹក​ទី​១១​លើ​អ្នក​ប្រដាល់​អ៊ុយ​ក្រែ​ន​វ័យ​៤១​ឆ្នាំ Wladimir Klitschko​។ ជោគជ័យ​កាលពី​ថ្ងៃ​សៅរ៍​កន្លងមកនេះ នាំ​ឲ្យ Joshua រក្សា​ខ្សែក្រវាត់​ទម្ងន់ IBF របស់ខ្លួន និង​ដណ្តើមបាន​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ WBA ដែល​នៅ​ទំនេរ​។​


​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ប្រមាណ​៩​ម៉ឺន​នាក់​នៅ​កីឡដ្ឋាន​ជាតិ Wembley កីឡាករ Joshua បាន​សមត្ថភាព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ Klitschko បាន​ដួល​នៅ​ទឹក​ទី​៥ តែ​នៅ​ទឹក​ទី​៦ គេ​បាន​សងសឹក​វិញ​ដោយ​ធ្វើ​ឲ្យ Joshua ដួល​ជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន​។​

​ការប្រកួត​ដ៏​ទាក់ទាញ បាន​បន្ត​ដល់​ទឹក​ទី​១១ ហើយ Joshua បាន​បើក​ការវាយលុក​ទៅលើ Klitschko ឲ្យ​ដួល​រហូតដល់​ទៅ​ពីរ​ដឹង មុនពេល​ដែល​អាជ្ញាកណ្តាល​សម្រេចចិត្ត​បញ្ឈប់​ការប្រកួត​។ ជ័យជម្នះ​បាន​ទៅលើ​កីឡាករ​វ័យក្មេង​អង់គ្លេស Joshua៕


© រក្សាសិទ្ធិដោយ thmeythmey.com