កីឡាអន្តរជាតិ
អន្តរជាតិ
Bailly, Pogba និង Mata អាចត្រឡប់មកជួយ Man Utd បាននៅយប់នេះ 04, May 2017 , 9:59 pm
× Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United បញ្ជាក់ថា Paul Pogba , Eric Bailly, Chris Smalling និងJuan Mata សុទ្ធតែអាចចូលលេងវិញបាន នាការប្រកួតពាន European League វគ្គ៤ក្រុមចុងក្រោយជើងទី១ ជាមួយក្រុម Celta Vigo នៅវេលាម៉ោង២:០៥នាទីរំលងអាធ្រាត [ម៉ោងនៅកម្ពុជា]។
កូនក្រុមរបស់លោក Mourinho មានបញ្ហារបួសច្រើនក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យ Man Utd ពិបាកនឹងរកកីឡាករមកជំនួសបាន។ ប៉ុន្តែក្រោយពីខ្សែការពារកូដឌីវ័រ Eric Bailly និងខ្សែបម្រើបារាំង Paul Pogba រួមជាមួយនឹងកីឡាករផ្សេងទៀតដែលរងរបួសកន្លងមក បានត្រឡប់មកវិញនោះ ធ្វើឲ្យអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះមិនសូវខ្វល់ខ្វាយខ្លាំងនាជំនួបវគ្គ៤ក្រុមចុងក្រោយពាន European League នេះទេ។
កីឡាកររបស់បិសាចក្រហមបានធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញហើយ និងកំពុងធ្វើការហ្វឹកហាត់នៅទីនោះដើម្បីត្រៀមប៉ះ Celta Vigo នៅកីឡដ្ឋាន Balaídos។
រីឯការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត កាលពីយប់ថ្ងៃពុធ ក្រុម Ajax របស់ហូឡង់ រំពឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រលំដាប់អឺរ៉ុបជាលើកដំបូងនារយៈពេល២១ឆ្នាំចុងក្រោយ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមភ្ញៀវពីបារាំង Lyon ក្នុងលទ្ធផល ៤-១ នៅជើងទីមួយ។ Bertrand Traore ខ្សែប្រយុទ្ធខ្ចីពី Chelsea បានស៊ុតបាល់បញ្ចូលទី២គ្រាប់ Kasper Dolberg និង Amin Younes បន្ថែមម្នាក់១គ្រាប់សម្រាប់ម្ចាសផ្ទះ ខណៈ Mathieu Valbuena រកបានមួយគ្រាប់ឲ្យ Lyon៕
Tag:
បាល់ទាត់
European League
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com