កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ផ្តោតលើ​ពាន Europa League លែង​ខ្វល់ Top 4 នៅ EPL
11, May 2017 , 9:19 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho និយាយថា Manchester United ផ្តោត​ខ្លាំង​លើ​ពាន UEFA Europa League ជាង​ចំណាត់ថ្នាក់​លេខ​៤​នៅ Premier League គឺជា​រឿង​ធម្មតា ព្រោះ​យើង​ត្រូវការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​លំដាប់​២​របស់​អឺរ៉ុប​នេះ ហើយ​បាន​កៅអី Champions League រដូវ​កាល​ក្រោយ​តែម្តង​។​


​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៥៤​ឆ្នាំ​រូបនេះ បញ្ជាក់ថា​លោក​ចង់បាន​កៅអី​នៅ Champions League រដូវ​កាល​ក្រោយ​ខ្លាំងណាស់ ដូច្នេះ Man Utd ត្រូវ​ឈ្នះ​ពាន Europa League ឲ្យ​បាន​ដាច់ខាត ប្រសើរ​ជាង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល​នេះ​។ បិសាច​ក្រហម​អស់​ឱកាស​ទៅហើយ​ដើម្បី​បាន Top 4 ក្រោយ​ចាញ់ Arsenal កាលពី​សប្តាហ៍​មុន​ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី Manchester City រហូត​៤​ពិន្ទុ និង​លើស​១​ប្រកួត​ទៀត​។​

​វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​អ្នកចាត់ការ​ដែលមានរ​ហ​ស្សនាម The Special One ដែល​សម្រេច​ផ្តោត​តែ​លើ​ការប្រកួត​ពាន​លំដាប់​ទី​២​របស់​អឺរ៉ុប​នោះ​។

Man Utd នឹងត្រូវ​បើ​កីឡដ្ឋាន Old Trafford នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​វេលា​ម៉ោង​២:០៥​នាទី ដើម្បី​ទទួល​ក្រុម Celta Vigo ជើង​ទី​២ នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League​។​
​សម្រាប់​ការប្រកួត​ជើង​ទី​២​នេះ បិសាច​ក្រហម​មានប្រៀប​ជាង​ដោយមាន​១​គ្រាប់​នាំមុខ​មុន ពី​ជ័យជម្នះ​១-០ កាលពី​ប្រកួត​ជើង​ទី​១ នៅ​ទឹកដី Balaídos របស់ Celta Vigo​។​

​រីឯ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​មួយគូ​ទៀត Lyon ត្រូវ​ទទួល​ស្វាគមន៍ Ajax វិញ​នៅ​កីឡដ្ឋាន Parc Olympique Lyonnais​។ Ajax របស់​ហូ​ឡង់ រំពឹង​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លំដាប់​ទី​២​របស់​អឺរ៉ុប​ជា​លើកដំបូង​នា​រយៈពេល​២១​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ពី​បារាំង Lyon ក្នុង​លទ្ធផល ៤-១ កាលពី​ជើង​ទីមួយ​១​។​

Manchester United និង Lyon សុទ្ធិ​តែ​ជា​ក្រុម​មានប្រៀប​ជាង​គូប្រកួត​រៀងៗ​ខ្លួន​នៅ​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​។ ដូច្នេះ​តើ​ក្រុម​ណា​ដែល​អាច​ឈានទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ នា​កីឡដ្ឋាន Friends Arena ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ខាងមុខនេះ​៕


Tag:
 បាល់ទាត់​
  Europa League
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com