កីឡាអន្តរជាតិ
អន្តរជាតិ
សេះប្រណាំងមួយឈ្មោះ Cambodia ឈ្នះការភ្នាល់នៅ Marylandសហរដ្ឋអាមេរិក 23, May 2017 , 7:19 pm
× Cambodia ជាឈ្មោះសេះប្រណាំងមួយនៅសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២០ ខែឧសភា Cambodia បានឈ្នះការប្រណាំងក្នុងព្រឹត្តិការណ៍ Grade III Gallorette Stake នៅទីលាន Pimlico Race Course ក្នុងក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក។
សេះប្រណាំងឈ្មោះ Cambodia មានប្រភពចេញពីកសិដ្ឋាន Winter Quarter Farm ក្នុងរដ្ឋ Kentucky និងហ្វឹកហាត់នៅ Fair Hill Training Center ក្នុងរដ្ឋ Maryland។ សេះនេះ មានអ្នកជិះឈ្មោះ Florent Geroux ជនជាតិបារាំងវ័យ៣១ឆ្នាំ និងលោកThom Proctor ជនជាតិអាមេរិកវ័យ៦១ឆ្នាំ ជាគ្រូបង្វឹក។
ជ័យជម្នះក្នុង Grade III Gallorette Stake ដែលជាព្រឹត្តិការណ៍ប្រកួតភ្នាល់ការប្រណាំងសេះនៅសហរដ្ឋអាមេរិក នាំឲ្យ Cambodia បានប្រាក់រង្វាន់ចំនួន១៥០ ០០០ដុល្លារអាមេរិក។ សេះឈ្មោះ On Leave បានលេខ២ សេះ Elysea’s World បានលេខ៣ ៕
© រក្សាសិទ្ធិដោយ thmeythmey.com