ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ស្តង់ដារយានដ្ឋានជួសជុលរថយន្តតាមខេត្តនៅកម្ពុជានៅមានកម្រិត 29, May 2017 , 8:59 pm
× យានដ្ឋានជួសជុលរថយន្តនៅទីក្រុងភាគច្រើន អាចបើកដំណើរការបានដោយអាស្រ័យលើប្រសិទ្ធភាពនៃការជួលជុល ទីតាំងមានល្អសមរម្យ មានឧបករណ៍ និងគ្រឿងបន្លាស់រថយន្តគ្រប់គ្រាន់។ ប៉ុន្តែបើនិយាយពីយានដ្ឋានជួសជុលរថយន្តនៅតាមខេត្តវិញ មិនដូច្នេះឡើយ ពោលគឺរឹតតែនៅឆ្ងាយពីពាក្យស្តង់ដារទៅទៀត។
ជាក់ស្តែង យានដ្ឋានជួសជុលរថយន្តមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលនាយយ៉ាន បានទៅដល់ មានតែដំបូល និងមិនសូវមានគ្រឿងបន្លាស់រថយន្តថ្មីនោះទេ។ ទ្រុងរយន្តធំៗដែលត្រូវជួសជុលខ្លះ ត្រូវទុកចោលរាយប៉ាយក្នុងយានដ្ឋាន និងខ្លះទុកចោលរហូតដល់មានស្មៅដុះផង។
នាយ យ៉ាន បានជួបសម្ភាសន៍ជាមួយ លោក មិញ តង់ ជាងជួសជុលរថយន្តនៅយានដ្ឋាននេះ។ ជាងជួសជុលរូបនេះ បញ្ជាក់ថាភាគច្រើនគាត់ ជួសជុលគ្រឿងរថយន្តដែលខូច ជាជាងដូរគ្រឿងបន្លាស់ថ្មី ព្រោះទីនេះមិនសូវមានគ្រឿងបន្លាស់ និងត្រូវទិញពីភ្នំពេញ ប្រសិនបើត្រូវប្តូរគ្រឿងបន្លាស់ថ្មី។
លោក មិញ តង់ ដែលចេះជួសជុលរថយន្តពីមេជាងរបស់ខ្លួនរូបនេះ ឲ្យដឹងទៀតថា ការងារជួសជុលរថយន្តរបស់គាត់មិនសូវជាប់លាប់ឡើយ ពេលខ្លះត្រូវផ្អាកការងារ ព្រោះតែគ្មានរថយន្តជួសជុល ឬមានភក់ច្រើនក្នុងយាន្តដ្ឋាន នៅរដូវវស្សា។
សូមអញ្ជើញស្តាប់ បទសម្ភាសន៍រវាងនាយយ៉ាន និង លោក មិញ តង់ ដូចតទៅ៖
Tag:
រថយន្ត
យានដ្ឋាន
ស្តង់ដារ
© រក្សាសិទ្ធិដោយ thmeythmey.com