កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ Golovkin នឹង​ឡើង​ការពារ​ខ្សែក្រវាត់​លើស​ង្វៀន​ដែល​ខ្លួន​មិន​ធ្លាប់​វាយ​
05, Sep 2017 , 4:53 pm        
រូបភាព
Gennady Golovkin និយាយថា​ការការពារ​ខ្សែក្រវាត់​ពិភពលោក​របស់គេ​ពី​ការដណ្តើម​របស់ Canelo Alvarez នៅក្នុង​ការប្រកួត​លើកដំបូង​នៅ Las Vegas អាចជា​ការប្រកួត​ដ៏​លំបាក​បំផុត​ក្នុង​អាជីព​របស់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Ruppler​។​


«​វា​គឺជា​ការប្រកួត​ដ៏​ធំ​បំផុត​ក្នុង​អាជីព​របស់ខ្ញុំ​។ Alvarez គឺជា​ម្ចាស់​ជើងឯក​ដ៏​ធំ​បំផុត និង​មានឈ្មោះ​នៅ​ទីនោះ [Las Vegas]​។ នេះ​ជាការ​លើកឡើង​របស់​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន Golovkin​។​

Gennady Gennadyevich Golovkin នឹងត្រូវ​ជួប​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក វ័យ​២៦​ឆ្នាំ Canelo Alvarez នៅ​សង្វៀន T-Mobile Arena ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧​។​



​ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន WBA, WBC IBF, និង IBO ធ្លាប់​ឡើង​សង្វៀន​ប្រកួត​នៅក្នុ្ង​ង ៧​ប្រទេស និង ២២​ទីក្រុង​ផ្សេងគ្នា ប៉ុន្តែ​មិនដែល​វាយ​នៅ Las Vegas នោះទេ​។ ប៉ុន្តែ​សម្រាប់ Alvarez វិញ​តែងតែ​ទទួល​ជ័យជម្នះ​ភាគច្រើន​គឺ​នៅទីនេះ​។​

Golovkin វ័យ ៣៥​ឆ្នាំ​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​៣៧​លើក ឈ្នះ​ទាំង​៣៧ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៣​លើក ខណៈ​អ្នក​ប្រដាល់​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក Alvarez ធ្លាប់​ប្រកួត ៥១​ដង ឈ្នះ​៤៩ ស្មើ​១ និង​ចាញ់​ម្តង គឺ​ក្រោម​ថ្វីដៃ Floyd Mayweather៕


Tag:
 ​ប្រដាល់​
  Gennady Golovkin
  Canelo Alvarez
© រក្សាសិទ្ធិដោយ thmeythmey.com