អន្តរជាតិ
ប្រទេស​កូរ៉េខាងត្បូង​អំពាវនាវ​ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ជំនួយ​ចំពោះ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​
07, Sep 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​សេ​អ៊ូ​ល ៖ ចាប់តាំងពី​ឡើងកាន់​អំណាច​នៅ​ខែឧសភា​មក លោក​ប្រធានាធិបតី Moon Jae-in នៃ​ប្រទេស​កូរ៉េខាងត្បូង​បាន​ព្យាយាម​រក្សា​តុល្យភាព​រវាង​ការគាំទ្រ​ការដាក់ទណ្ឌកម្ម និង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដល់​វិបត្តិ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​។​


​បន្ទាប់ពី​ការសាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​ប្រតិបត្តិការ​មធ្យម​របស់​កូរ៉េខាងជើង​ដែល​បាន​ហោះ​រំលង​ដែនអាកាស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​មក លោក​ប្រធានាធិបតី Moon​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​Shinzo Abe​នាយករដ្ឋមន្ត្រី​ជប៉ុន​។​មេដឹកនាំ​ទាំង​២​បាន​ព្រមព្រៀងគ្នា​ថា ការដាក់​គំនាប​ត្រូវតែ​បង្កើន​រហូតដល់​អតិបរមា​លើ​កូរ៉េខាងជើង​ទាល់តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គ្មាន​ជម្រើស​ហើយ​ត្រឡប់​មកកាន់​ការចរចា​វិញ​។ នេះ​យោងតាម​សេចក្តីថ្លែងការណ៍​មកពី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Blue House កាលពី​ថ្ងៃ​ពុធ​។​

​លោក Park Su-Hyun អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា «​លោក​ប្រធានាធិបតី Moon បាន​មានប្រសាសន៍ថា ការបាញ់​បង្ហោះ​មី​ស៊ី​ល​ផ្លោង​វង់​ប្រតិបត្តិការ​មធ្យម​រំលង​ដែនអាកាស​របស់​ជប៉ុន​មិនមែនជា​ការបង្ក​ហេតុ​ធ​ម្ម​តា​ទេ ក៏ប៉ុន្តែ ជា​សកម្មភាព​ហិង្សា​លើ​ប្រទេស​ជិត​ខា​ង‍​»​។​

​លោក​ក៏បាន​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​ទម្លាក់​គ្រាប់បែក​ដែលមាន​យន្តហោះ​ចម្បាំង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដើម្បី​បង្ហាញ​ការកើនឡើង​នូវ​ការប្រុងប្រៀប​ខ្លួន​របស់​កងទ័ព​កូរ៉េខាងត្បូង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបង្ក​ហេតុ​ណាមួយ​ពី​កូរ៉េខាងជើង​។​

​ក៏ប៉ុន្តែ នៅ​ថ្ងៃ​ដែល​កូរ៉េខាងជើង​បានធ្វើការ​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ដែល​ជាការ​បង្កហេតុ​ចុងក្រោយ​បំផុត លោក Cho Myoung-gyon រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​បានបញ្ជាក់​ពី​ភាពចាំបាច់​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តាមរយៈ​កម្មវិធី​ជំនួយ និង​ការអភិវឌ្ឍ​ដោយ​មិន​គិតពី​ស្ថានភាព​នយោបាយ​និង​យោធា​។​

​លោក​រដ្ឋមន្ត្រី Cho និយាយទៀតថា «​ជំនួយ​ឧបត្ថម្ភ​ដល់​កូរ៉េខាងជើង​ជា​កិច្ច​សហ ប្រតិបត្តិ​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​កូរ៉េ​ទាំង​២ ដែល​រួមវិភាគទាន​ដល់​ការរួម​រស់នៅ​ជាមួយគ្នា​និង​សន្តិភាព សន្តិសុខ​ដ៏​ធំ​ទូលាយ​មួយ និង​អនាគត​នៃ​ឧបទ្វីប​កូរ៉េ​។ រដ្ឋាភិបាល​នឹង​បន្ត​ពង្រីក​ការមូល​មតិ​ជាតិ​សម្រាប់​គំនិត​បែប​ន‍េះ​»​។​

​លោក​រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​ជា​វាខ្មិន​ដ៏​សំខាន់​ម្នាក់​កាលពី​ថ្ងៃ​អង្គារ ទី​២៩ ខែសីហា​នៅឯ​សន្និសីទ​អន្តរជាតិ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​បង្កើន​ជំនួយ​មនុស្សធម៌ និង​ការអភិវឌ្ឍ​ដល់​កូរ៉េខាងជើង​។​

​មន្ត្រី​អង្គការ​ជំនួយ​និង​ការអភិវឌ្ឍ​នៅឯ​សន្និសីទ​នោះបាន​ផ្តល់​អាទិភាព​ដល់​ការបង្កើន​ជំនួយ​ម្ហូបអាហារ​មនុស្សធម៌​និង​ជំនួយ​ខាង​វេជ្ជសាស្ត្រ​ដល់​មនុស្ស​ដែល​កំពុង​រស់នៅក្នុង​ភាពក្រីក្រ​យ៉ាងខ្លាំង រួមមាន​ស្ត្រី និង​កុមារ ហើយ​និង​មនុស្ស​ភាគច្រើន​ដែល​ទំនង​ទទួលរង​គ្រោះ​មកពី​ការបង្កើន​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង​ចំពោះ​ការសាកល្បង​កាំជ្រួច​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​។​លោក Choi Youngwan ជា​អ្នកវិភាគ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Gyonggi ក៏បាន​និយាយ​សម្រាល​ពី​ការគំរាមកំហែង​ខាង​សន្តិសុខ​ដែល​បណ្តាលមកពី​ការ​ខំប្រឹងប្រែង​របស់​កូរ៉េខាងជើង​ដើម្បី​អភិវឌ្ឍន៍​កាំជ្រួច​មី​ស៊ី​ល​វង់​ប្រតិបត្តិការ​វែង​។​លោក​និយាយទៀតថា «​រឿង​ស្មុ​គ្រ​ស្មាញ​គឺថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានតែ​ព្រូស​មិន​ខាំ ហើយ​និង​មិន​ផ្តួចផ្តើម​សង្គ្រាម​នុយក្លេអ៊ែរ​អត្តឃាត​ប្រឆាំងនឹង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ន‍ោះ​ទេ​»​។ លោក​និយាយទៀតថា នៅពេល​ជាមួយគ្នា​នោះដែរ រដ្ឋាភិបាល​គីម ជុង​អ៊ុន ទំនងជា​មិន​ចុះចាញ់​ទៅតាម​ការគៀបសង្កត់​ទេ​។​

​ពួក​អ្នកគាំទ្រ​ផ្តល់ជំនួយ​ដល់​កូរ៉េខាងជើង​និយាយថា ការបង្កើន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​យូរ​ជា​យុទ្ធសាស្ត្រ​កាន់​តែមាន​ប្រសិទ្ធិភាព​ឡើងដល់​ការកាត់បន្ថយ​ការតានតឹង បញ្ចៀស​ជម្លោះ​ហើយ​និង​ធ្វើ​ឲ្យ​មាន​បរិយាកាស​ខាង​សន្តិសុខ​ដែល​ត្រូវការ​នៅពេលនេះ​ដើម្បី​ទាក់ទាញ​មេដឹកនាំ​កូរ៉េខាងជើង​ឲ្យ​ចូលក្នុង​ការចរចា​បំបាត់​អាវុធ​នុយក្លេអ៊ែរ​។ ទោះជា​យ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្ម​អន្តរជាតិ​នៅពេល​បច្ចុប្បន្ននេះ​រឹតត្បិត​មិន​ឲ្យ​កូរ៉េខាងត្បូង​ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត​ផ្តួចផ្តើម​ផ្តល់ជំនួយ​សេដ្ឋកិច្ច​ដ៏​សំខាន់​ហើយ​និង​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ដែល​អាច​ផ្តល់ប្រាក់​ចំណូល​ដល់ក​ម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com