អន្តរជាតិ
​ច្រឡំ ឬ​វង្វេង​នៅ​អាកាសយានដ្ឋាន​? អង់គ្លេស​មាន​សេវាកម្ម​ដាក់​មុខ​មនុស្ស​ភ្ជាប់​វ៉ាលិស​
07, Sep 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Firebox របស់​អង់គ្លេស បាន​បង្កើត​សេវាកម្ម​ថ្មី​មួយ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការភាន់ច្រឡំ ឬ​វង្វេង​វ៉ាលិស​របស់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​។ ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍ ទទួល​បោះពុម្ព​មុខ​មនុស្ស ឬ​ពិសេស​សា​ម៉ី​ខ្លួន​ដែល​ធ្វើដំណើរ​ផ្ទាល់ ភ្ជាប់​ជាមួយ​វ៉ាលិស​។​


​តាមរយៈ​គេហទំព័រ​របស់ខ្លួន ក្រុមហ៊ុន Firebox បាន​បង្កើត​សេវាកម្ម Head Case ដោយ​ទទួល​បោះពុម្ព​មុខ​មនុស្ស​ភ្ជាប់​ជាមួយ​វ៉ាលិស​។ គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ស្រួល​ចំណាំ​វ៉ាលិស​របស់ខ្លួន ជាពិសេស​វ៉ាលិស​ដែល​ដូច​អ្នកដំណើរ​ផ្សេងទៀត​។​



​ក្រុមហ៊ុន Firebox បានបញ្ជាក់​ឲ្យ​ដឹងថា ការដាក់​រូប​មុខ​មនុស្ស​ភ្ជាប់​ទៅនឹង​វ៉ាលិស នឹងមិន​បណ្តាល​ឲ្យ​ច្រឡំ​ជាមួយ​វ៉ាលិស​អ្នកដទៃ​ឡើយ​។ អ្នក​ដែល​ចាប់អារម្មណ៍​សេវាកម្ម Head Case នេះ អាច​ផ្ញើ​រូបថត​ដែល​មានគុណ​ភាពល្អ​ទៅកាន់​ក្រុមហ៊ុន ដោយ​អតិថិជន​អាច​ជ្រើសរើស​រូប​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ដូចជា​រូប​ខ្លួនឯង រូប​សត្វ​ជាទី​ស្រឡាញ់ ឬ​តារា​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​។​



​សម្រាប់​តម្លៃ​សេវាកម្ម Head Case វិញ វ៉ាលិស​ទំហំ​ធំ មានតម្លៃ​៣៩​ដុល្លារ ទំហំ​មធ្យម​មានតម្លៃ​៣២.៤៩​ដុល្លារ និង​ទំហំ​តូច មានតម្លៃ ២៦​ដុល្លារ​អាមេរិក ៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com