ពីនេះ ពីនោះ
តើខុនដូ (Condo) និងអាផាតមិន (Apartment) ខុសគ្នាដូចម្តេច? ហើយជាភាសាខ្មែរហៅថាដូចម្តេច? 01, May 2021 , 7:30 am
× នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ សំណង់អគារ ខុនដូ និងសំណង់អគារ អាផាតមិន រីកដុះដូចផ្សិត។ អគារខ្លះ បានសាងសង់រួចហើយ រីឯ អគារខ្លះទៀត ស្ថិតនៅក្នុងដំណាក់កាលកំពុងសាងសង់។ ពាក្យថា ខុនដូ គឺជាពាក្យកម្ចីមកពីភាសាអង់គ្លេស Condominium តែខ្មែរយើងហៅកាត់ដោយខ្លីថា ខុនដូ (Condo)។ ពាក្យ អាផាតមិន ក៏ជាពាក្យមកពីភាសាអង់គ្លេសដែរ គឺ Apartment។
តើខុនដូ (Condo) និងអាផាតមិន (Apartment) ខុសគ្នាដូចម្តេច?
តាមការពន្យល់របស់អ្នកជំនាញអចលនទ្រព្យមួយចំនួន អគារ ខុនដូ គឺជាអគារដែលមានសហកម្មសិទ្ធរួម (ម្ចាស់រួមគ្នានៅលើដី និងអគារទាំងមូល តែបន្ទប់ផ្សេងៗគ្នា)។ រីឯ អាផាតមិន វិញ វាមានបន្ទប់ (Unit) ជួលច្រើនមែន តែម្ចាស់កម្មសិទ្ធ គឺជារបស់មនុស្សតែម្នាក់គត់ អ្នកផ្សេងទៀត គឺជាអ្នកជួលទាំងអស់។
ពាក្យ ខុនដូ ត្រូវបានគេបកប្រែជាភាសាខ្មែរថា សហវិជិតរាជ្យ រីឯ ពាក្យ អាផាតមិន វិញ ត្រូវបានគេបកប្រែថា អគារស្នាក់នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com