ជាតិ
ពីនេះ ពីនោះ
រវាង «ដុះ»និង «ដុស»មានអត្ថន័យខុសគ្នាដូចម្តេច? 20, Apr 2023 , 7:29 am
× សាធារណជនភាគច្រើន សរសេរ ពាក្យ «ដុះ»និង «ដុស»ទាំងពីរនេះណាស់ គ្រាន់តែមិនដឹងថាពាក្យទាំងពីរនេះប្រើក្នុងន័យណាមួយឱ្យជាក់លាក់ឡើយ។ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់យ៉ាងលម្អិតនៃពាក្យ «ដុះ»និង «ដុស»ទាំងពីរនេះ គឺប្រើក្នុងន័យខុសគ្នា។
ពាក្យ «ដុះ» មានន័យថា ការកកើត, ចាប់កំណើត, មានពន្លក, មានដើមទងឡើង។ គឺសំដៅលើ រុក្ខជាតិ ដែលរីកលូតលាស់ឡើង។ ឧទាហរណ៍៖ ស្រូវដុះរីកលូតលាស់ និង ពុកចង្កាដុះ។
ចំណែកឯពាក្យ «ដុស» មានន័យថា ការដុសខាត់, ខាត់ជម្រះឲ្យស្អាត, ដុសឲ្យរលីង និងដុសឲ្យជ្រះអស់មន្ទិល។ ឧទាហរណ៍៖ ការដុសធ្មេញឲ្យស្អាត ធ្វើឲ្យធ្មេញមិនមានដង្កូវស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com