កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបល្អជាងគេនៅអឺរ៉ុប៖ Barca យកលេខ១ពី Real ខណៈ Man Utd ទៅលេខ១០ 30, May 2018 , 8:39 am
× Barcelona ឈរនៅលំដាប់កំពូលក្នុងនាមក្លិបល្អជាងគេប្រចាំទ្វីបអឺរ៉ុប ដោយយកឈ្នះគូប្រជែងមកពីអេស្ប៉ាញដូចគ្នា Real Madrid បើទោះបីឈ្នះពាន Champions League ជាលើកទី១៣ ក្នុងរដូវកាលនេះ ខណៈ Manchester United ឈរនៅលេខរៀងទី១០។ នេះបើយោងតាមការផ្សាយរបស់ BBC។
យោងតាមទិន្នន័យថ្មីរបស់ក្រុមហ៊ុនវាយតម្លៃកីឡា Gracenote គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧មក ក្លិបជើងឯក La Liga របស់អេស្ប៉ាញប្រចាំរដូវាកាល ២០១៧-២០១៨ ទទួលបានពិន្ទុសរុប ៤៣៣៣ ក្លាយជាក្លិបល្អជាងគេរបស់អឺរ៉ុប នាំមុខក្រុមជើងឯកពានកំពូលអឺរ៉ុប ដែលទទួលបានពិន្ទុ ៤១៩០ ខណៈ Liverpool ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រតែបានត្រឹមរងជើងឯក ស្ថិតនៅលេខរៀងទី១១មាន ៣៤៨៧ពិន្ទុ។ Bayern Munich ដែលបន្តគ្រងជើងឯក Bundesliga ឈរនៅចំណាត់ថ្នាក់លេខ៣ មាន ៤០៥៣ពិន្ទុ។
Manchester City ក្រុមម្ចាស់ជើងឯក Premier League បានបង្កើនទម្រង់លេងល្អបំផុតនៅអង់គ្លេសរដូវកាលនេះឈរលំដាប់ថ្នាក់ទី៥ មាន ៣៨៥២ពិន្ទុ ហើយ Tottenham Hotspur មាន ៣៥៤០ពិន្ទុស្ថិតក្នុងលំដាប់ទី ៩ នាំមុខ Manchester United ដែលបានលេខ ១០ មាន៣៥២៨ពិន្ទុ។
Chelsea បានធ្លាក់ពីលេខ ៥ ទៅ១២វិញ ទោះបីជាពួកគេបានឈ្នះពានរង្វាន់ FA Cup ក៏ដោយ ព្រោះបានត្រឹមចំណាត់ថ្នាក់ទី៥នៅ Premier League។ Arsenal ធ្លាក់ពីថ្ងៃទី១១ ទៅលេខ១៥ ស្ថិតនៅចន្លោះក្រុម Sevilla និង Shakhtar Donetsk។
ការចាត់ចំណាត់ថ្នាក់របស់ក្រុមនីមួយៗខាងលើត្រូវបានវាយតម្លៃដោយផ្អែកលើ លទ្ធផលការប្រកួតក្នុងលីគ រួមទាំងការប្រជែងពានក្នុងស្រុក និងពាននៅអឺរ៉ុបប្រចាំរដូវកាល។
ដោយឡែកលីគកីឡាបាល់ទាត់កំពូលៗនៅអឺរ៉ុបដែលនាំមុខគេ គឺ La Liga របស់អេស្ប៉ាញឈរលេខ១ Premier League របស់អង់គ្លេសនៅលេខ២ និង Bundesliga របស់អាល្លឺម៉ង់លេខ៣៕
ខាងក្រោមនេះជាចំណាត់ថ្នាក់របស់ក្រុមនៅអឺរ៉ុបចាប់ពីលេខ១ដល់លេខ២០៖
១- Barcelona ៤៣៣៣ពិន្ទុ
២- Real Madrid ៤១៩០ពិន្ទុ
៣- Bayern Munich ៤០៥៣ពិន្ទុ
៤- Juventus ៤០៧៣
៥- Manchester City ៣៨៥២
៦- PSG ៣៨៥០
៧- Atletico Madrid ៣៧៩៨
៨- Napoli ៣៥៤២
៩- Tottenham ៣៥៤០
១០- Manchester United ៣៥២៨
១១- Liverpool ៣៤៨៧
១២- Chelsea ៣៤៧៨
១៣- AS Roma ៣៤២៩
១៤- Sevilla ៣២៣៩
១៥- Arsenal ៣២៣៣
១៦- Shakhtar Donetsk ៣២១៩
១៧- AS Monaco ៣១៧៨
១៨- Porto ៣១៦២
១៩- Borussia Dortmund ៣១០០
២០- Valencia ៣០៨២
Tag:
បាល់ទាត់
ក្លិបល្អជាងគេនៅអឺរ៉ុប
Gracenote
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com