អន្តរជាតិ
លោកត្រាំ ជួបតារាទូរទស្សន៍ Kim Kardashian ដើម្បីពិភាក្សាពីកំណែទម្រង់ពន្ធនាគារ 31, May 2018 , 10:08 am
× តារាទូរទស្សន៍ដ៏ល្បីល្បាញ Kim Kardashian បានទៅជួបលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដល់សេតវិមាន ដើម្បីពិភាក្សាពីកំណែទម្រង់ពន្ធនាគារ។
«ជំនួបដ៏អស្ចារ្យជាមួយ Kim Kardashian West នៅថ្ងៃនេះ ដោយយើងបានពិភាក្សាពីកំណែទម្រង់ពន្ធនាគារ និងការកម្រិតទោស»។ លោក ត្រាំ បានសរសេរនៅលើ Twitter របស់ខ្លួន លើរូបថតរវាងគាត់ និង Kim Kardashian នៅក្នុងការិយាល័យប្រធានាធិបតី Oval Office។
ជាសហគ្រិន និងជាតារាទូរទស្សន៍ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក នាង Kim Kardashian បានស្នើឲ្យមានការលើកលែងទោសស្ត្រីវ័យ៦៣ឆ្នាំម្នាក់ឈ្មោះ Alice Marie Johnson ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១ជីវិតជុំវិញករណីឧក្រិដ្ឋគ្រឿងញៀនអហិង្សាមួយកាលពីឆ្នាំ១៩៩៦ ។
Brittany Barnett មេធាវីម្នាក់របស់ Johnson បាននិយាយប្រាប់ Daily Mail ថា កូនក្តីរបស់ខ្លួន បានបំពេញទោសអស់រយៈពេល២១ឆ្នាំមកហើយ ដោយគាត់គួរតែត្រូវបានដោះលែង។
នៅមុនជំនួបជាមួយលោក ត្រាំ នាង Kim Kardashian បានសរសេរនៅលើ Twitter ជាមួយនឹង emiji បួងសួង ថា៖ «រីករាយថ្ងៃកំណើត Alice Marie Johnson។ ខ្ញុំនេះសម្រាប់អ្នក»។
Kim Kardashian អាយុ៣៧ឆ្នាំ ជាភរិយារបស់តារាចម្រៀង និងជាអ្នកជំនួញដ៏ល្បីល្បាញ Kanye West៕
Tag:
ដូណាល់ ត្រាំ
Kim Kardashian
© រក្សាសិទ្ធិដោយ thmeythmey.com