ពីនេះ ពីនោះ
«សាឡាង» គ្មានក្នុងវចនានុក្រមខ្មែរឡើយ មានតែពាក្យ «ស្រឡាង» និង «សន្លាង» 09, Apr 2021 , 11:42 am
× បើគេអានថា «សាឡាង» នោះ ពិតជាប្រាសចាកពីភាពត្រឹមត្រូវ របស់វចនានុក្រមខ្មែរមិនខាន។ ប៉ុន្តែតែបើគេអានថា «ស្រឡាង» ទើបត្រឹមត្រូវ។ ចំពោះពាក្យ «សន្លាង» សម្រាប់ប្រើជាមួយពាក្យថ្មី មានន័យថាថ្មីសន្លាង ថ្មីទែង, ថ្មីស្អាត ជាដើម។
ពាក្យ «សាឡាង» មិនមានអត្ថន័យច្បាស់លាស់ទេ វានេះគ្រាន់តែជាពាក្យ ដែលពលរដ្ឋខ្មែរនិយម យកមកនិយាយតាមតែមាត់តែប៉ុណ្ណោះ។ តាមការពិតវចនានុក្រមខ្មែរ មានពាក្យដែលគួរឲ្យសាធារណជនប្រើ ហើយត្រឹមត្រូវទៀតផង ដូចនឹងពាក្យ «ស្រឡាង» នេះអ៊ីចឹង។ «ស្រឡាង» សម្រាប់ហៅឈ្មោះនាវា សម្រាប់ផ្ទុកអ្នកដំណើរ ឬទំនិញតាមផ្លូវទឹក ដើម្បីឆ្លងទៅត្រើយម្ខាង។
នៅមានពាក្យផ្សេងទៀត ដែលសាធារណជន ប្រើខុសពីវចនានុក្រម ពាក្យទាំងនេះរួមមាន តង្វាយ(ខុស) ដង្វាយ ទើបត្រូវ, ប្រលះ(ខុស) ព្រលះទើបត្រូវ, មោទនភាព(ខុស) មោទកភាព ទើបត្រូវ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com