កីឡាអន្តរជាតិ
អន្តរជាតិ
Umtiti គោលដៅទិញចូលរបស់ Mourinho បន្តកុងត្រា៥ឆ្នាំទៀតនៅ Barca 04, Jun 2018 , 9:59 pm
× ខ្សែការពារកណ្ដាល Samuel Umtiti បានយល់ព្រមបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ ជាមួយម្ចាស់ជើងឯក La Liga របស់អេស្ប៉ាញ FC Barcelona។
ខ្សែការពារសញ្ជាតិបារាំង វ័យ២៤ឆ្នាំរូបនេះ កំពុងស្ថិតក្នុងបញ្ជីទិញចូលរបស់លោក Jose Mourinho ដើម្បីយកទៅពង្រឹងនៅតំបន់ការពាររបស់ Manchester United រដូវកាលក្រោយ។ តែយ៉ាង Umtiti ដែលក្រុមរហស្សនាមអ្នកមានបុណ្យយកមកកាន់ទឹកដី Nou Cam ពី Lyon កាលពីឆ្នាំ២០១៦ បានយល់ព្រមតកិច្ចសន្យារយៈពេល ៥ទៀតទៅហើយ។
Umtiti ដែលរកគ្រាប់បាល់ដំបូងឲ្យក្រុមជម្រើសជាតិបារាំងក្នុងជ័យជម្នះ ៣-១ លើក្រុមអ៊ីតាលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិកំដៅសាច់ដុំត្រៀមទៅ World Cup នៅរុស្ស៊ី ធ្លាប់បង្ហាញខ្លួនឲ្យក្រុមរបស់អ្នកចាត់ការទូទៅ Ernesto Valverde ៨៨ប្រកួត និងឈ្នះពានរង្វាន់ La Liga មួយលើក រួមទាំង Copas del Rey ២ដង៕
Tag:
បាល់ទាត់
Samuel
Umtiti
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com