កីឡាអន្តរជាតិ
អន្តរជាតិ
Chicharito នឹង​បង្ហាញខ្លួន​ជា​លើក​ទី​៣​នៅ World Cup ជាមួយ​ម៉ិ​ក​ស៊ិ​ក
05, Jun 2018 , 7:19 pm        
រូបភាព
Javier Hernandez ឬ Chicharito ខ្សែប្រយុទ្ធ​របស់​ក្រុម​ញញួរ​ធំ West Ham នឹង​បង្ហាញខ្លួន​ជា​លើក​ទី ៣ ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ FIFA World Cup បន្ទាប់ពី​ជាប់​ឈ្មោះ​សម្រាប់​សមាសភាព ២៣ នាក់​ចុងក្រោយ​របស់​ក្នុង​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​។​


​អតីត​សមាជិក Manchester United និង Real Madrid រូបនេះ គឺជា​កីឡាករ​តែ​ម្នាក់​គត់​ពី​ក្របខណ្ឌ Premier League ដែល​គ្រូបង្វឹក​លោក Juan Carlos Osorio កោះហៅ​ទៅ​ចូលរួម​ជាមួយ​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ធ្វើដំណើរ​ទៅ​រុស្ស៊ី នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

Hernandez បានបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ជា​លើកដំបូង​កាល World Cup នៅ​អាហ្វ្រិក​ខាងត្បូង ឆ្នាំ​២០១០ និង​នៅ​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ អំឡុងពេល​ជា​កីឡាករ​របស់​បិសាច​ក្រហម​។​
​ក្រុម​មកពី​អាមេ​រិ​ក​កណ្តាល ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៥ ពិភពលោក​របស់ FIFA Ranking ស្ថិតនៅក្នុង​ពូ​ល F ត្រូវ​ជួប​ជាមួយ​ម្ចាស់​ការពារ​ជើងឯក​អាល្លឺម៉ង់ ស៊ុយអែត និង​កូរ៉េខាងត្បូង​។​
​ការប្រកួត​បើកឆាក​របស់​ម៉ិ​ក​ស៊ិ​ក នឹងត្រូវ​ប៉ះ​អាល្លឺម៉ង់​នាទី​ក្រុង​មូ​ស្គូ ថ្ងៃទី​១៧ ខែមិថុនា​វេលា​ម៉ោង ១០​យប់ (​ម៉ោង​នៅ​កម្ពុជា​)​។​

​សមាសភាព ២៣​នាក់​របស់​ម៉ិ​ក​ស៊ិ​ក​រួមមាន​៖
-​    ​អ្នកចាំទី​៖ Guillermo Ochoa (Standard Liege), Alfredo Talavera (Toluca), Jesus Corona (Cruz Azul).

-​    ​ខ្សែការពារ​៖ Carlos Salcedo (Eintracht Frankfurt), Diego Reyes (Porto), Hector Moreno (Real Sociedad), Hugo Ayala (Tigres), Edson Alvarez (America), Jesus Gallardo (Monterrey), Miguel Layun (Sevilla).

-​    ​ខ្សែបម្រើ​៖ Rafael Marquez (Atlas), Hector Herrera (Porto), Jonathan Dos Santos (LA Galaxy), Giovani Dos Santos (LA Galaxy), Andres Guardado (Real Betis), Marco Fabian (Eintracht Frankfurt).

-​    ​ខ្សែប្រយុទ្ធ​៖ Javier Hernandez (West Ham), Raul Jimenez (Benfica), Oribe Peralta (America), Jesus Manuel Corona (Porto), Carlos Vela (Los Angeles FC), Javier Aquino (Tigres), Hirving Lozano (PSV Eindhoven).


© រក្សាសិទ្ធិដោយ thmeythmey.com