FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លេខ​អាវ​ក្រុម​អង់គ្លេស​នៅ World Cup ចេញ​ហើយ ខណៈ​លេខ​១​បាន​ទៅ Pickford
06, Jun 2018 , 8:39 am        
រូបភាព
​លេខ​អាវ​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ប្រើប្រាស់​ក្នុង​ពានរង្វាន់ World Cup 2018 នៅ​រុស្ស៊ី ចេញ​ជា​ផ្លូវការ​ហើយ ក្នុងនោះ Jordan Pickford អ្នកចាំទី​របស់ Everton ត្រូវបាន​ផ្តល់​លេខ​១ ដែល​គេ​ជឿជាក់ថា​ជា​ជម្រើស​ដំបូង​ក្នុងចំណោម​អ្នកចាំទី​ទាំង​បីនាក់​របស់លោក Gareth Southgate​។​


​អ្នកចាំទី​២​រូប​ទៀត រួមមាន Jack Butland ដែល​លេង​ឲ្យ Stock City ពាក់​លេខ​១៣ និង Nick Pope របស់​ក្រុម Burnley ពាក់​លេខ​២៣​។​

​គ្រូបង្វឹក​អង់គ្លេស​លោក Gareth Southgate បានសម្រេច​ឲ្យ Pickford ពាក់​លេខ​១ ដោយ​លោក​បាន​តាមដាន​ពី​ទម្រង់​លេង​របស់​អ្នកចាំទី​វ័យ​២៤​ឆ្នាំនេះ​ពេល​លេង​ឲ្យ​ក្រុម Everton ហើយ​ធ្វើ​បានល្អ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​អង់គ្លេស​យកឈ្នះ​នី​ហ្សេ​រី​យ៉ា ២-១ កាលពី​ថ្ងៃទី​២ ខែមិថុនា​កន្លងទៅ​។​

​ដោយឡែក​ប្រធាន​ក្រុម និង​ជា​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane ពាក់​លេខ​៩ និង​មិត្ត​រួម​ក្លិប Tottenham ៤​រូប​ទៀត​ដូចជា​ខ្សែបម្រើ Dele Alli ពាក់​លេខ​២០ ខ្សែការពារ Kieran Trippier លេខ​១២ Danny Rose លេខ​៣ និង Eric Dier លេខ​៤​។​

Kyle Walker ខ្សែការពារ​ឆ្នើម​របស់ Man City ពាក់​លេខ​២, John Stones លេខ​៥, Fabian Delph លេខ​១៧, Raheem Sterling លេខ​១០​។​

Jesse Lingard របស់ Manchester United បាន​លេខ​៧ Phil Jones លេខ​១៦ Ashley Young លេខ​១៨ Marcus Rashford លេខ​១៩​។ ក្រៅពីនោះ Trent Alexander-Arnold របស់ Liverpool លេខ​២២ Jordan Henderson លេខ​៨ Gary Cahill របស់ Chelsea លេខ​១៥ និង Ruben Loftus-Cheek លេខ​២១​។ Jamie Vardy របស់ Leicester City លេខ​១១ Harry Maguire លេខ​៦ និង Danny Welbeck (Arsenal) លេខ​១៤​។​



 អង់គ្លេស នឹង​ចាប់ផ្តើម​ការប្រកួត​បើកឆាក​ជាមួយ​ទុយ​ណេ​ស៊ីក្នុង​ពូ​ល G នៅ​រាត្រី​ថ្ងៃទី ១៨ ខែមិថុនា វេលា​ម៉ោង​១​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២៕


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupG
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com