FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនវាយតម្លៃមួយ ថា អង់គ្លេសមានឱកាសឈ្នះ World Cup តិចជាងប៉េរូទៅទៀត 08, Jun 2018 , 3:29 pm
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស មានសង្ឃឹមលើកពាន World Cup នៅរុស្ស៊ី ឆ្នាំ២០១៨ តែ៤ភាគរយប៉ុណ្ណោះ ដែលឱកាសមានតិចជាងក្រុមប៉េរូដែលទើបមានវត្តមានលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍មកហើយ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនវាយតម្លៃកីឡា Gracenote ដែលបានចុះផ្សាយនៅថ្ងៃទី ៧ ខែមិថុនា។
ការសិក្សារបស់ Gracenote ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក បានវាយតម្លៃថាក្រុមតោកំណាចអង់គ្លេសមានឱកាសតិច ជាងប៉េរូ និងកូឡុំប៊ីទៅទៀតដើម្បីដណ្តើមជើងឯកពានរង្វាន់កីឡាបាល់ទាត់ពិភពលោកលើកទី២២នេះ។ ប៉េរូ ក្រុមមកពីអាមេរិកឡាទីនដែលបានកៅអីលើកដំបូងក្រោយអាក់ខានរយៈពេល៣៦ឆ្នាំមកហើយ មានឱកាស៥ភាគរយនាំមុខន អង់គ្លេស បែលហ្សិក និងព័រទុយហ្គាលដែលមាន៤ភាគរយដូចគ្នា។
ម្ចាស់ជើងឯក ៥ សម័យ ប្រេស៊ីលជាក្រុមដែលមានឱកាសឈ្នះលើសគេរហូតដល់ ២១ភាគរយ ក្នុងព្រឹត្តិការណ៍នៅរុស្ស៊ីនេះ ដោយនាំមុខអេស្ប៉ាញ អាល្លឺម៉ង់ និងអាហ្សង់ទីន។ អេស្ប៉ាញមានឱកាស១០ភាគរយ អាល្លឺម៉ង់ និងអាហ្សង់ទីន ៨ភាគរយដូចគ្នា ហើយបារាំង ៦ភាគរយ។
ប៉ុន្តែបើគិតភាគរយសម្រាប់ក្រុមដែលអាចឆ្លងផុតវគ្គចែកពូល ក្រុមរបស់លោក Gareth Southgate មានឱកាស៧១ភាគរយ ខណៈប៉េរូមាន ៦៨ភាគរយ។
អង់គ្លេសដែលស្ថិតក្នុងពូល A នឹងចាប់ផ្តើមការប្រកួតដំបូងជាមួយទុយណេស៊ី មុនប៉ះប៉ាណាម៉ា និងបែលហ្ស៊ីក។ ប្រសិនបើម្ចាស់ជើងឯកឆ្នាំ ១៩៦៦ ឈានដល់វគ្គ១៦ក្រុមចុងក្រោយ ប្រហែលត្រូវជួប ប៉ូឡូញ សេណេហ្គាល់ កូឡុំប៊ី ឬជប៉ុនដែលស្ថិតក្នុងពូល H ហើយ Gracenote ព្យាករណ៍ថាអង់គ្លេសមានឱកាស៤១ភាគរយដើម្បីឡើងទៅវគ្គ ១/៤ផ្តាច់ព្រ័ត្រ៕
Tag:
បាល់ទាត់
FIFA World Cup
អង់គ្លេស
GroupG
Gracenote
© រក្សាសិទ្ធិដោយ thmeythmey.com