កីឡាអន្តរជាតិ
អន្តរជាតិ
អគ្គលេខាធិការ UN នឹង​ទស្សនា​ជំនួប​ព័រ​ទុយ​ហ្គា​ល់​-​ម៉ា​រ៉ុ​ក ក្រោយ​ជួប​ជាមួយ​លោក ពូ​ទីន
17, Jun 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres នឹង​ទៅ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌឺ​មៀ ពូ​ទីន នៅ​សប្ដាហ៍​ក្រោយនេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រុស្ស៊ី​នេះ លោក Antonio Guterres ក៏​នឹងចូលរួម​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក (World Cup) ឆ្នាំ​២០១៨ ដែល​កំពុង​រៀបចំឡើង​នៅ​រុស្ស៊ី​ផងដែរ​។


​សម្រាប់​គូប្រកួត​ដែល​លោក Guterres ត្រៀមខ្លួន​ចូល​ទស្សនា​នោះ គឺជា​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក ដែល​នឹងត្រូវ​ប៉ះគ្នា​នៅ​ថ្ងៃទី​២០ មិថុនា នា​ពហុ​កីឡដ្ឋាន Luzhniki នៅ​ទីក្រុង​ម៉ូស្គូ ។ នេះ​បើតាម​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric ដែល​បាន​បន្ថែមថា លោក Guterres នឹង​ទៅ​រុស្ស៊ី​ចំនួន​២​ថ្ងៃ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី ផ្ដោតលើ​កិច្ចពិភាក្សា Valdai រួមទាំង​ការ​រំឭក​ខួប​លើក​ទី​៧០​ឆ្នាំ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីនោះ​ផងដែរ​។​

​ការចូលរួម​គាំទ្រ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ ធ្វើឡើង​ក្នុងនាម​លោក Guterres ក៏​ធ្លាប់ជា​អតីត​នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់ ចាប់ពី​ឆ្នាំ​១៩៩៥​ដល់​២០០២​។​

អត្ថបទទាក់ទង


​ព័រ​ទុយ​ហ្គា​ល់​ស្ថិតនៅក្នុង​ពូ​ល B ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ , អ៊ីរ៉ង់ និង​ម៉ា​រ៉ុ​ក​។​

​កីឡាករ​ទាំង​២៣​រូប របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រួមមាន​៖
​អ្នកចាំទី​៖ Anthony Lopes, Beto , Rui Patricio
​ខ្សែការពារ​៖ Bruno Alves , Cedric Soares , José Fonte , Mario Rui , Pepe , Raphael Guerreiro , Ricardo Pereira , Ruben Dias ។​

​ខ្សែបម្រើ​៖ Adrien Silva , Bruno Fernandes , Joao Mario , Joao Moutinho , Manuel Fernandes , William Carvalho , Bernardo Silva ។​
 
​ខ្សែប្រយុទ្ធ​៖ Andre Silva , Cristiano Ronaldo , Gelson Martins , Goncalo Guedes , Ricardo Quaresma ។​

​កីឡាករ​ម៉ា​រ៉ុ​ក​ទាំង​២៣​រូប​មាន​៖
​អ្នកចាំទី​៖ Mounir El Kajoui, Yassine Bounou , Ahmad Reda Tagnaouti

​ខ្សែការពារ​៖ Mehdi Benatia , Romain Saiss , Manuel Da Costa , Nabil Dirar , Achraf Hakimi , Hamza Mendyl ។​
 
​ខ្សែបម្រើ​៖ M'barek Boussoufa , Karim El Ahmadi , Youssef Ait Bennasser , Sofyan Amrabat , Younes Belhanda , Faycal Fajr , Amine Harit ។​
 
​ខ្សែប្រយុទ្ធ​៖ Khalid Boutaib , Aziz Bouhaddouz , Ayoub El Kaabi , Nordin Amrabat , Mehdi Carcela , Hakim Ziyech , Youssef En-Nesyri ៕


Tag:
 UN
  Antonio Guterres
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com