កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រម្នាក់ ព្យាយាមថើបអ្នករាយការណ៍ព័ត៌មានស្រីនៅ World Cup តែត្រូវនាង… 27, Jun 2018 , 8:59 am
×
អ្នករាយការណ៍ព័ត៌មានកីឡាស្រីឈ្មោះ Julia Guimarães បានរិះគន់អ្នកគាំទ្រកីឡាបាល់ទាត់ម្នាក់យ៉ាងខ្លាំងក្រោយពីបុរសនោះបានព្យាយាមថើបនាងក្នុងអំឡុងពេលរាយការណ៍ផ្ទាល់ពីព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ BBC។
ហេតុការណ៍នេះបានកើតឡើងនៅក្រៅកីឡដ្ឋាន Ekaterinburg Arena កាលពីថ្ងៃទី២៤ ខែមិថុនា មុនការប្រកួតរវាងក្រុមជម្រើសជាតិជប៉ុនទល់នឹងសេណេហ្គាល់ នៃវគ្គសន្សំពិន្ទុពូល H ខណៈអ្នករាយកាណ៍រព័ត៌មានជាស្ត្រីរូបននេះកំពុងឈររៀបចំធ្វើអត្ថាធិប្បាយជុំវិញការប្រកួតនៅមុខការមេរ៉ា។
នាង Guimarães ជនជាតិកូឡុំប៊ី ជាបុគ្គលិករបស់ទូរទស្សន៍ SporTV ដែលមានមូលដ្ឋានក្នុងប្រទេសប្រេស៊ីល បានទទួលការសារទរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រផ្សេងទៀតដែលឃើញហេតុការណ៍នោះ បន្ទាប់ពីនាងបានស្តីបន្ទោសឲ្យបុរសម្នាក់ដែលព្យាយាមថើមនាងដូចគ្មានរឿងអ្វីកើតឡើងនោះ។ បុរសនោះត្រូវបានគេជឿជាក់ថាជាជនជាតិរុស្ស៊ីតែម្តង។
តែយ៉ាងណាក៏ដោយ មិនមានការឃាត់ខ្លួនបុរសម្នាក់នោះទេ ប៉ុន្តែអ្នកគាំទ្រនោះក៏បានសូមទោសនាង Guimarães ផងដែរ៕
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកដែលធ្វើឡើងក្នុងប្រទេសរុស្ស៊ី ដោយមានការចូលរួមពីប្រទេសចំនួន ៣២ បានដំណើរការប្រកួតរយៈពេល ១៣ ថ្ងៃមកហើយ។ ក្នុងការប្រកួតវគ្គជម្រុះតាមពូលក៏បានឈានដល់ជុំទី៣ ហើយក៏រកឃើញក្រុមដែលឈានទៅវគ្គបន្ត និងហាលអាវខ្លះៗហើយដែរ៕
VIDEO
Tag:
បាល់ទាត់
FIFA World Cup
អ្នករាយការណ៍ព័ត៌មានកីឡាស្រី
© រក្សាសិទ្ធិដោយ thmeythmey.com