កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីល និងស្វីស ឡើងទៅវគ្គបន្ត ខណៈស៊ែប៊ី ធ្លាក់ទៅជាមួយកូស្តារីកា 28, Jun 2018 , 3:05 am
Silva អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនលើស៊ែប៊ី។ រូបថត Getty/FIFA
× ម្ចាស់ជើងឯក៥ជំនាន់ ប្រេស៊ីល ក្លាយជាក្រុមលេខមួយពូល E ក្រោយជ័យជម្នះ ២-០ លើស៊ែប៊ី ខណៈស្វីសជាប់លេខពីរក្នុងពូល ក្រោយលទ្ធផលស្មើ ២-២ ជាមួយកូស្តារីកា សម្រាប់ការប្រកួតចុងក្រោយក្នុងពូល នៃព្រឹត្តិការណ៍ FIFA World Cup 2018។
នាជំនួបនៅកីឡដ្ឋាន Spartak Stadium ជាមួយស៊ែប៊ី Paulinho រកបាននៅតង់ទីមួយ ហើយ Thiago Silva បន្ថែមនៅតង់ទីពីរ ដែលនាំឲ្យប្រេស៊ីលបានសរុប៧ពិន្ទុ ដើម្បីឈរតំណែងលេខមួយក្នុងពូល E។
ជាមួយគ្នានេះផងដែរ ស្វីស បានចំណាត់ថ្នាក់លេខ២ក្នុងពូលដោយមាន៥ពិន្ទុ។ នៅតង់ទីមួយ Blerim Dzemaili រកគ្រាប់បាល់បញ្ចូលទីនាំមុខសម្រាប់ស្វីស ហើយ Kendal Waston បានតែតបាល់បញ្ចូលទីតាមស្មើសម្រាប់កូស្តារីកា។ នៅ២នាទីមុនបញ្ចប់ការប្រកួត Josip Drmic បង្កើនការនាំមុខសម្រាប់ស្វីស ប៉ុន្តែឈានដល់ការប្រកួតក្នុងនាទីបន្ថែម អ្នកចាំទីស្វីស Yann Sommer ភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯង ដែលនាំឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ។
សម្រាប់ពូល E នេះ វាជារាត្រីដ៏ខកចិត្តរបស់ស៊ែប៊ី ខណៈកូស្តារីកា គ្រាន់តែប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។ សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ប្រេស៊ីល ត្រូវជួបជាមួយម៉ិកស៊ិក រីឯស្វីស ប៉ះ ស៊ុយអែត៕
Tag:
FIFA World Cup
GroupE
© រក្សាសិទ្ធិដោយ thmeythmey.com