កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស​ឡើងទៅ​ជួប​ស៊ុយអែត ក្រោយ​ទាត់​ប៉េ​ណា​ល់​ទី​ឈ្នះ​កូ​ឡុំ​ប៊ី​
04, Jul 2018 , 4:16 am        
រូបភាព
កីឡាករអង់គ្លេសអបអរជ័យជម្នះ​របស់ខ្លួន។ រូបថត FIFA.COM
កីឡាករអង់គ្លេសអបអរជ័យជម្នះ​របស់ខ្លួន។ រូបថត FIFA.COM
ដោយ: ថ្មីៗ
​អង់គ្លេស​ទទួលបាន​កៅអី​សម្រាប់​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ FIFA World Cup ជាមួយ​ស៊ុយអែត បន្ទាប់ពី​ពួកគេ​បានឈ្នះ​កូ​ឡុំ​ប៊ី​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ៤-៣ ក្រោយ​ជំនួប​១២០​នាទី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ។​

អត្ថបទទាក់ទង

​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន Spartak Stadium គ្រាប់​បាល់​បញ្ចូល​ទី​កើតឡើង​នៅពេល​ការប្រកួត​ដំណើរការបាន​ជាង​មួយ​ម៉ោង​។ Harry Kane បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំមុខ​ឲ្យ​អង់គ្លេស​នៅ​នាទី​៦៣ ប៉ុន្តែ​ឈានដល់​នាទី​បន្ថែម​ទៅហើយ Yerry Mina បានតែ​តបាល់​បញ្ចូល​ទី​តាម​ស្មើ​វិញ​សម្រាប់​កូ​ឡុំ​ប៊ី​។ ការប្រកួត​ឈានដល់​ការបន្ថែម​១៥​នាទី​ពីរដង ប៉ុន្តែ​នៅតែ​គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី​ទៀតឡើយ​។​

​ឈានដល់​ការ​ទាត់​ប៉េ​ណា​ល់​ទី អង់គ្លេស​ឈ្នះ​ក្នុង​លទ្ធផល ៤-៣ ដែល​សម្រេចបាន​ដោយ Harry Kane, Marcus Rashford, Kieran Trippier និង Eric Dier ខណៈ​ការទា​ត់របស់ Jordan Henderson ត្រូវ​រារាំង​ដោយ David Ospina​។ ៣​គ្រាប់​របស់​កូ​ឡុំ​ប៊ី ជាការ​សម្រេច​របស់ Radamel Falcao, Juan Cuadrado, Luis Muriel ប៉ុន្តែ​ពីរ​គ្រាប់​ចុងក្រោយ​ទទួល​នូវ​ការខកចិត្ត ដោយ​ការទា​ត់របស់ Mateus Uribe ខុស​គោលដៅ ហើយ​អ្នកចាំទី Jordan Pickford រារាំង​ឱកាស​របស់ Carlos Bacca៕


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com