កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ុយអែត​ប៉ះ​អង់គ្លេស មុន រុស្ស៊ី​ស្វាគមន៍​ក្រូ​អាស៊ី តើ​ក្រុម​ណា​នឹង​ឡើងទៅ​វគ្គ​បន្ត​?
07, Jul 2018 , 3:32 pm        
រូបភាព
ក្រុមទាំង៤ដែល​ត្រូវប្រជែងយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត FIFA.COM
ក្រុមទាំង៤ដែល​ត្រូវប្រជែងយកកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត FIFA.COM
ដោយ: ថ្មីៗ
បារាំង និង​បែលហ្ស៊ិក ត្រៀមខ្លួន​រួចហើយ​សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ ការណ៍ FIFA World Cup 2018 ហើយ​នៅ​រាត្រី​នេះ គេ​នឹង​រកឃើញ​ពីរ​ក្រុម​ផ្សេងទៀត​។ សម្រាប់​ជំនួប​គូ​ដំបូង ស៊ុយអែត ត្រូវ​តទល់​ជាមួយ​អង់គ្លេស​នៅ​ម៉ោង​៩​យប់ មុន​ពេលដែល​ម្ចាស់ផ្ទះ​រុស្ស៊ី ស្វាគមន៍​ក្រូ​អាស៊ី នៅ​ម៉ោង​១​អធ្រាត្រ​។​


​ស៊ុយអែត ជួប អង់គ្លេស នៅ​ម៉ោង​៩​យប់​

​ក្រុម​ទាំងពីរ​ធ្លាប់​ប៉ះគ្នា​២៤​លើក ដោយ​ស៊ុយអែត​ឈ្នះ​៧ អង់គ្លេស​ឈ្នះ​៨ និង​ស្មើគ្នា​៩​លើក​។ ក្នុងជំនួប World Cup ក្រុម​ទាំងពីរ​គ្នា​ទាំង​ពីរលើក ក្នុង​លទ្ធផល ១-១ នៅ​ឆ្នាំ​២០០២ និង ២-២ នៅ​ឆ្នាំ​២០០៦ ។ ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅ​ឆ្នាំ​២០១២ Zlatan Ibrahimovic ស៊ុត​បាល់​បញ្ចូល​ទី​ទាំងអស់​សម្រាប់​ស៊ុយអែត​ក្នុង​ជ័យជម្នះ ៤-២ ។​

​ស៊ុយអែត​លេង​នៅ​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ខណៈ​អង់គ្លេស​ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៦៦ ឈានដល់​វគ្គ​នេះ ជា​លើក​ទី​៩ ហើយ​មានតែ​ពីរលើក​ប៉ុណ្ណោះ ដែល​បាន​ឆ្លង​ផុត គឺ​នៅ​ឆ្នាំ​១៩៦៦ និង​ឆ្នាំ​១៩៩០ ។​

​កីឡាករ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖

-​ស៊ុយអែត​: Robin Olsen; Emil Krafth, Victor Lindelöf, Andreas Granqvist, Ludwig Augustinsson; Viktor Claesson, Sebastian Larsson, Albin Ekdal, Emil Forsberg; Marcus Berg, Ola Toivonen​។​
-​អង់គ្លេស​: Jordan Pickford; Kyle Walker, John Stones, Harry Maguire; Kieran Trippier, Dele, Jordan Henderson, Jesse Lingard, Ashley Young; Raheem Sterling, Harry Kane​។​

​រុស្ស៊ី ជួប ក្រូ​អាស៊ី នៅ​ម៉ោង​១​អធ្រាត្រ​

​ក្រុម​ទាំងពីរ​ជួបគ្នា​នៅ​វគ្គ​ជម្រុះ Euro 2008 ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ដែល​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​ពីរលើក​។ លទ្ធផល​តែមួយគត់​ដែល​មានការ​ស៊ីសង​គ្នា​នោះ គឺ​ជ័យជម្នះ ៣-១ របស់​ក្រូ​អាស៊ី នា​ជំនួប​មិត្តភាព​កាលពី​ឆ្នាំ​២០១៥ ។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រុស្ស៊ី ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង ដោយ​មិន​គិតពី​ព្រឹត្តិការណ៍​រវាង​ឆ្នាំ​១៩៥៨ និង​១៩៧០ ដែល​ពួកគេ​បាន​ចូលរួម​ក្រោម​ឈ្មោះ​សហភាពសូវៀត​។ សម្រាប់​ក្រូ​អាស៊ី​វិញ ពួកគេ​ក៏​ទើបតែ​លេង​នៅ​វគ្គ​នេះ​ជា​លើក​ទី​ពីរ ដោយនៅ​ឆ្នាំ​១៩៩៨ ពួកគេ​បានឈ្នះ​អាល្លឺម៉ង់ ៣-០ ។ ក្រូ​អាស៊ី​រំពឹង​កែប្រែ​កំណត់ត្រា​អាក្រក់​របស់ខ្លួន​ក្នុងជំនួប​តទល់​ជាមួយ​ម្ចាស់ផ្ទះ ដោយ​ចាញ់​បារាំង ២-១ នៅ​ឆ្នាំ​១៩៩៨ និង​ចាញ់​ប្រេ​ស៊ី​ល ៣-១ នៅ​ឆ្នាំ​២០១៤ ។​

កីឡាករ​ដែល​អាច​ជាប់​ជម្រើស​ដំបូង​៖

-​រុស្ស៊ី​: Igor Akinfeev; Mario Fernandes, Ilya Kutepov, Sergey Ignashevich, Fedor Kudryashov; Roman Zobnin, Daler Kuzyaev; Aleksandr Samedov, Aleksandr Golovin, Denis Cheryshev; Artem Dzyuba
-​ក្រូ​អាស៊ី​: Danijel Subasic; Sime Vrsaljko, Dejan Lovren, Domagoj Vida, Ivan Strinic; Ivan Rakitic, Marcelo Brozovic, Ante Rebic, Luka Modric, Ivan Perisic; Mario Mandzukic៕
 


Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com