កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ក្រោយ​តែ​តបាល់​បញ្ចូល​ទី​២​គ្រាប់​លើ​ស៊ុយអែត
07, Jul 2018 , 10:51 pm        
រូបភាព
កីឡាករអង់គ្លេសអបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន។ រូបថត FIFA.COM
កីឡាករអង់គ្លេសអបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន។ រូបថត FIFA.COM
ដោយ: ថ្មីៗ
ក្រុម​តោ​កំណាច​អង់គ្លេស​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2018 បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ស៊ុយអែត ២-០ នៅ​កីឡដ្ឋាន Samara Arena ។​


​នៅ​នាទី​៣០ Harry Maguire បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ ក្រោយ​ការបញ្ជូន​របស់ Ashley Young​។ ឈានដល់​នាទី​៥៩ អង់គ្លេស​បង្កើនបាន​១​គ្រាប់​ទៀត ដោយ Jesse Lingard បញ្ជូនទៅ​ឲ្យ Dele Alli តែ​ត​បញ្ចូល​ទី​ដដែល​។

ជ័យជម្នះនេះនាំឲ្យអង់គ្លេស​មានឈ្មោះលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup លើកដំបូង បើគិតចាប់តាំងពីឆ្នាំ​១៩៩០មក៕





Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com