ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
រថយន្ត
អន្តរជាតិ
ហ្វីលីពីនកិនកម្ទេចរថយន្ត និងម៉ូតូទំនើបៗដែលបន្លំគេចពន្ធ
06, Aug 2018 ,
8:39 pm
រូបភាព
×
ដោយ:
ធីតា
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte កាលពីចុងខែកក្កដា កន្លងមក បានដឹកនាំ ការកម្ទេចរថយន្ត និងម៉ូតូទំនើបៗ ដែលគេចពន្ធ នៅផែ Irene ក្នុងខេត្ត Cagayan ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ABS-CBN News។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តទំនើបៗ៦៨គ្រឿង និងម៉ូតូ៨គ្រឿង ត្រូវរឹបអូសពីទីតាំងលក់ផ្សេងៗគ្នានៅហ្វីលីពីន ដូចជាហាង Harley Davidson, Triumph និង Chopper។ ការកម្ទេចដោយប៊ុលដូហ្ស័រ ធ្វើឡើងនៅចំពោះមុខលោកប្រធានាធិបតី Duterte និងលោក Raul Lambino អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសខេត្ត Cagayan។
រថយន្តទាំង៦៨គ្រឿង ត្រូវបានវាយតម្លៃថា ស្មើនឹងទឹកប្រាក់ជាង៥,២១លានដុល្លារអាមេរិក រីឯម៉ូតូទំនើបៗ ៨គ្រឿង ស្មើនឹងទឹកប្រាក់ក្នុងរង្វង់៣៧ម៉ឺនដុល្លារអាមេរិក។ ការកម្ទេចនៅទីសាធារណៈនេះ ជាផ្នែកមួយនៃយុទ្ធនាការព្រមាន និងប្រឆាំងការគេច និងបន្លំពន្ធនៅហ្វីលីពីន ជាពិសេសការលុបបំបាត់អំពើពុករលួយ។
នេះជាលើកទីពីរហើយ ដែលលោក Duterte បញ្ជាឲ្យមានការកម្ទេចយានយន្តទំនើបៗដែលគេចពន្ធនៅខេត្ត Cagayan ដោយកាលពីលើកទីមួយធ្វើឡើងនៅថ្ងៃទី១៤ ខែមិនា។ ប្រធានាធិបតីហ្វីលីពីន ជឿថា ប្រតិបត្តិការនេះ នឹងធ្វើឲ្យជនល្មើសកាន់តែរៀងចាល និងខ្លាចរអារ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com