ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
គ្រូបង្រៀនបើកបរ៖ ការរៀនបើកបរតពីគ្នា ងាយជួបហានិភ័យធ្ងន់ធ្ងរពេលមានគ្រោះថ្នាក់ 17, Sep 2018 , 8:59 pm
× ភ្នំពេញ៖ លោកគ្រូ ចាន់ សាវេត ជាគ្រូបង្រៀនបើកបររថយន្ដក្រុង នៅសាលារៀនបើកបរឯកជនមួយ។ បើតាមគ្រូបង្រៀនបើកបររូបនេះ ការបើកបររថយន្តធុនតូច និងធុនធំ គឺមានរបៀបដូចគ្នា ប៉ុន្តែគ្រាន់តែថាអ្នកបើកបររថយន្តធុនធំ គឺទាមទារឲ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺការគោរពច្បាប់ចរាចរណ៍ និងរបៀបគ្រប់គ្រងហានិភ័យពេលមានគ្រោះថ្នាក់ជាយថាហេតុ។
បើតាមលោកគ្រូ ចាន់ សាវេត អ្នកបើកបររថយន្តធុនធំភាគច្រើន គឺរឿនបើកបរបន្តៗគ្នា ដែលនេះគឺជាក្តីកង្វល់របស់គាត់។ លោកគ្រូ សាវេត មិនចង់ឲ្យអ្នកបើកបរទាំងអស់ ពិសេសអ្នកបើករថយន្តធុនធំ ចាប់កាន់ចង្កូតដោយមិនបានរៀននៅសាលារៀនបើកបរនោះឡើយ ព្រោះនៅពេលមានគ្រោះថ្នាក់ គឺងាយនឹងបង្កឲ្យហានិភ័យធ្ងន់ធ្ងរ។
សូមស្តាប់សម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោកគ្រូ ចាន់ សាវេត ខាងក្រោមនេះ៖
Tag:
រថយន្ត
យានយន្ត
បើកបរ
គ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com