ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
Mercedes បុរាណ ជាវត្ថុដាក់តាំងដ៏ទាក់ទាញ និងយានដឹកភ្ញៀវទេសចរដ៏ពេញនិយម 12, Nov 2018 , 6:59 pm

×![]()
ហាងលក់រថយន្ត HBH Car Shop នៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាំចូលរថយន្តបុរាណពីប្រទេសជប៉ុនអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។ ក្នុងចំណោមរថយន្តទាំងនោះ រថយន្តអាល្លឺម៉ង់ Mercedes ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។
កញ្ញា ហេង បូឡែន បានរៀបរាប់ប្រាប់នាយ យ៉ាន ពីគុណតម្លៃរថយន្ត Mercedes បុរាណ ដូចជា MERCEDES 170 DS ឆ្នាំ១៩៤០ ពណ៌ខ្មៅ, MERCEDES 280 SE ឆ្នាំ១៩៥៨ ពណ៌ខ្មៅ, MERCEDES 280 SE ឆ្នាំ១៩៦៣ ពណ៌ក្រហម និង MERCEDES 280 SE automatic ឆ្នាំ១៩៦៣ ពណ៌ខ្មៅ។
ម្ចាស់ហាងរូបនេះ បានបញ្ជាក់ថា អតិថិជនភាគច្រើនទិញ Mercedes បុរាណសម្រាប់ដាក់តាំងនៅវិឡា រោងការ និងជាយានសម្រាប់ដឹកភ្ញៀវទេសចរ ជាពិសេសនៅតំបន់អង្គរ ខេត្តសៀមរាប។
សូមស្តាប់បទសម្ភាសដូចខាងក្រោម៖
Tag:
ឡានបុរាណ
Mercedes
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com