កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ Euro 2020៖ អង់គ្លេស​នៅ​ពូ​ល A ជាមួយ ឆែក ប៊ុលហ្គារី មុង​តេ​ណេ​ហ្គ្រោ និង​កូ​សូ​វ៉ូ​
03, Dec 2018 , 11:11 am        
រូបភាព
​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ ២០២០ ត្រូវបាន​ចាប់ឆ្នោត​រើស​ពូ​ល​រួចរាល់​អស់ហើយ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌុយ​ប្លាំ​ង សាធារណរដ្ឋ​អៀរ​ឡង់ នា​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​។​
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ទាំង ៥៥ នៅ​តំបន់​អឺរ៉ុប​នឹង​ចាប់ផ្តើម​ការប្រកួត​ជម្រុះ Euro 2020 ចាប់ពី​ខែមីនា រហូតដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៩ តទៅ ដើម្បី​រើសយក​២៤​ក្រុម​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​


 
​ការប្រកួត​ត្រូវ​ចែកចេញជា​១០​ពូ​លពី A ដល់ J ដោយ​ក្នុង​មួយ​ពូ​ល​មាន ៥​ក្រុម និង​ខ្លះ​មាន​៦​ក្រុម​។​
 
​អង់គ្លេស​ស្ថិតនៅ​ពូ​ល A ត្រូវ​ប្រជែង​ជាមួយ សាធារណរដ្ឋ​ឆែក ប៊ុលហ្គារី មុង​តេ​ណេ​ហ្គ្រោ និង កូ​សូ​វ៉ូ​។​
 
​ពូ​ល B មាន​៥​ក្រុម រួមមាន ព័រ​ទុយ​ហ្គា​ល់ អ៊ុយ​ក្រែ​ន ស៊ែ​ប៊ី លី​ទុយ​អា​នី និង លុច​សំបូ​
 
​ពូ​ល C មាន​៥​ក្រុម រួមមាន ហូ​ឡង់ ជាមួយ​ម្ចាស់​ការពារ​ជើងឯក អាល្លឺម៉ង់ អៀរ​ឡង់​ខាងជើង អេ​ស្តូ​នី និង បេឡា​រុស​
 
​ពូ​ល D មាន​៥​ក្រុម រួមមាន ស្វី​ស ដា​ណឺ​ម៉ាក អៀរ​ឡង់ ហ្ស​ក​ហ្ស៊ី និង ហ្ស៊ី​ប្រា​ល់តា​
 
​ពូ​ល E មាន​៥​ក្រុម រួមមាន ក្រូ​អាស៊ី វេ​ល​សិ៍ ស្លូ​វ៉ា​គី ហុង​គ្រី និង អា​ស៊ែ​បៃ​ហ្ស​ង់​
 
​ពូ​ល F មាន​៥​ក្រុម រួមមាន អេ​ស្ប៉ា​ញ ស៊ុយអែត ន័​រ​វែ​ស រូ​ម៉ា​នី កោះ​ហ្វា​រ៉ូ ម៉ា​ល់ត៍​
 
​ពូ​ល G មាន​៦​ក្រុម រួមមាន ប៉ូឡូញ អូទ្រីស អ៊ីស្រាអែល ស្លូ​វ៉ា​នី ម៉ា​សេ​ដ្វា​ន និង ឡេ​តូ​នី​
 
​ពូ​ល H មាន​៦​ក្រុម រួមមាន ជើងឯក World Cup បារាំង អ៊ី​ស្លង់ តួ​ក​គី អាល់​បា​នី ម៉ុ​ល​ដាវី និង​អង់​ដូ​រ៉ា​
 
​ពូ​ល I មាន​៦​ក្រុម រួមមាន បែលហ្ស៊ិក រុស្ស៊ី ស្កុ​តឡែ​ន ស៊ី​ប កា​ហ្សា​ក់​ស្ថាន និង សាំង​ម៉ា​រ៉ាំ​ង​
 
​ពូ​ល J មាន​៦​ក្រុម រួមមាន អ៊ីតាលី បូ​ស្ន៊ី ហ្វាំ​ង​ឡង់ ក្រិ​ក អា​មេ​នី និង លិច​តិ​ន​ស្តា​ញ​៕

Tag:
 បាល់ទាត់​
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com