កីឡាអន្តរជាតិ
អន្តរជាតិ
Nasri លេង​ឲ្យ West Ham ក្រោយ​ផុត​ពិន័យ​ពីបទ​ប្រើប្រាស់​សារធាតុ​ប៉ូវ​កម្លាំង​
01, Jan 2019 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប West Ham បាន​ចុះហត្ថលេខា​នាំយក​កីឡាករ​បារាំង Samir Nasri បន្ទាប់ពី​អតីត​ខ្សែបម្រើ Arsenal និង Manchester City រូបនេះ បំពេញ​ការអនុវត្ត​ពិន័យ​ទាក់ទង​នឹង​ការប្រើប្រាស់​សារធាតុ​ប៉ូវ​កម្លាំង​។​
 
Nasri អាយុ​៣១​ឆ្នាំ ក្លាយជា​កីឡាករ​ដែល​គ្មាន​ក្លិប​ចាប់តាំងពី​ថ្ងៃទី​៣១ ខែមករា មក ក្រោយ​ការចាកចេញ​ពី​ក្លិប Antalyaspor របស់​តួ​ក​គី​។ 
 
​កីឡាករ​រូបនេះ បាន​ចុះហត្ថលេខា​លេង​ឲ្យ West Ham នៃ​ក្របខណ្ឌ Premier League រហូតដល់​ចប់​រដូវ​កាល​។ គេ​បាន​អនុវត្ត​ការពិន័យ​រយៈពេល​១៨​ខែ ក្រោយ​រកឃើញថា ខ្សែបម្រើ​រូបនេះ បាន​ព្យួរសេរ៉ូម​ដែលមាន​ផ្ទុក​សារធាតុ​ប៉ូវ​កម្លាំង​។​

 
 
​ក្នុង​កិច្ចព្រមព្រៀង West Ham ក៏​អាច​ឈានដល់​បន្ត​កិច្ចសន្យា​មួយឆ្នាំ​បន្ថែមទៀត​ជាមួយ Nasri ផងដែរ​។ Nasri បានឈ្នះ​ពាន Premier League ពីរលើក និង League Cup ជាមួយ Man City ក្រោយ​ផ្ទេរ​ពី Arsenal នៅ​ឆ្នាំ​២០១១៕
 

Tag:
 West Ham
  Samir Nasri
© រក្សាសិទ្ធិដោយ thmeythmey.com