ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើអ្នកមានដឹងទេថា អ្វីទៅជាប្រូបាយអូទិច ហើយមានប្រយោជន៍ដូចម្តេច? 28, Aug 2021 , 6:59 am
× ប្រូបាយអូទិចគឺជាបាក់តេរីមានជីវិតដែលត្រូវបានគេលក់ជាថ្នាំបំប៉ន ហើយក៏មានបន្ថែមក្នុងផលិតផលអាហារដូចជាយ៉ាអួរជាដើម។ យ៉ាងណាមិញ រដ្ឋបាលចំណីអាហារ និងឱសថមិនបានទទួលស្គាល់នូវប្រយោជន៍សុខភាពដែលប្រូបាយអូទិចអះអាងនៅឡើយទេ។ ប៉ុន្តែមនុស្សមួយចំនួនដែលប្រើប្រូបាយអូទិចគឺដើម្បីប្រយោជន៍សុខភាពធំៗតែម្តង។
ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីប្រូបាយអូទិច៖
• ជួយបង្ការការរាករូសដែលបង្កឡើងដោយការបង្ករោគ ឬថ្នាំផ្សះ។ វាក៏ជួយបំបាត់អាការៈជាច្រើននៃចង្កោមរោគសញ្ញានៃការរលាកពោះវៀនផងដែរ
• ថ្វីបើប្រូបាយអូទិចមួយចំនួនបង្ហាញការសន្យាក្នុងការស្រាវជ្រាវក៏ដោយ តែអំណះអំណាងបែបវិទ្យាសាស្ត្រខ្លាំងក្នុងការគាំទ្រការប្រើប្រាស់ប្រូបាយអូតិចសម្រាប់ជំងឺភាគច្រើននោះគឺមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ
• ការសិក្សាបានបញ្ជាក់ថា ជាធម្មតាប្រូបាយអូទិចមានផលរំខានតិចតួចទេ
• ផលិតផលប្រូបាយអូទិចផ្ទុកទោដោយបាក់តេរីច្រើនប្រភេទខុសៗគ្នា ហើយក៏មានឥទ្ធិពលខុសៗគ្នាដែលប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរ។
ដូច្នេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុនពេលសម្រេចចិត្តប្រើថ្នាំបំប៉នប្រូបាយអូទិច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com