ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ឡានបុរាណ ក្លាយជាគ្រឿងលំអក្នុងគេហដ្ឋាន ភោជនីយដ្ឋាន ឬសណ្ឋាគារ 17, Jun 2019 , 8:19 pm
× ភ្នំពេញ៖ រថយន្តបុរាណៗ ម៉ាក JEEP គឺជារថយន្តដែលហាក់មានវត្តមានច្រើននៅកម្ពុជា បន្ទាប់ពីរថយន្ត MERCEDES ប្រភេទបុរាណៗដូចគ្នា។ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ជីង ឡុង វ័យ២៩ឆ្នាំ ជាម្ចាស់យានយន្ដដ្ឋាន ឯម វណ្ណា នៅបណ្តោយផ្លូវ៤៨៤ ក្បែរលូបឹងត្របែក ដែលធ្លាប់បានជួសជុល និងរៀបរថយន្តបុរាណច្រើនដែរនោះ បានឲ្យដឹងអតិថិជនរបស់លោកដែលបានយករថយន្តបុរាណមកជួសជុល ភាគច្រើនជាអ្នកមានទ្រព្យច្រើន ដែលស្រឡាញ់ និងចង់អភិរក្សរថយន្តបុរាណ។ លោក ជីង ឡុង បញ្ជាក់ទៀតថា រថយន្តបុរាណទាំងនោះ ភាគច្រើនមិនបានបើកបរនៅលើដងផ្លូវនោះទេ ដោយសារតែវាពិបាកបើកជាងរថយន្តដែលផលិតបច្ចុប្បន្ន ប៉ុន្តែវាបានក្លាយជាវត្ថុតាំងលម្អនៅក្នុងគេហដ្ឋាន ភោជនីយដ្ឋាន ឬសណ្ឋាគារទៅវិញ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ជីង ឡុង ដូចតទៅ៖
JEEP គឺជាម៉ាករថយន្ដដើមកំណើតនៅសហរដ្ឋអាមេរិក (ក្រុមហ៊ុន FORD) ដែលពេលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុម FIAT នៅប្រទេសអ៊ីតាលី និងដែលទីស្នាក់ការកណ្ដាលនៅប្រទេសអេស្ប៉ាញ។ ពីដំបូងនៅឆ្នាំ១៩៤៥ JEEP ផលិតឡានប្រភេទយោធា។ រហូតដល់ឥឡូវនេះ JEEP បានប្រឌិតរថយន្ដប្រមាណ ១០ម៉ូឌែល ដែលភាគច្រើនស្រដៀងៗគ្នា តែឈប់ផលិតរថយន្ដសម្រាប់ទាហ៊ាន៕
Tag:
ឡានបុរាណ
MERCEDES
JEEP
© រក្សាសិទ្ធិដោយ thmeythmey.com