ពន្យល់ពាក្យ
ពីនេះ ពីនោះ
«ប្រមាណ» មានន័យខុសពី «ប៉ុន្មាន» 02, Apr 2024 , 7:29 am
× «ប្រមាណ» និង«ប៉ុន្មាន»គឺសុទ្ធតែជាពាក្យដែលចង់បញ្ជាក់ពីចំនួនអ្វីមួយ។ «ប្រមាណ» មានន័យថា ការរាប់,ការស្ទង់,គ្នេរ,ស្មាន,ចំនួន ការកំណត់ ឬស្ទង់។ ចំណែក«ប៉ុន្មាន» ជាពាក្យសម្រាប់សួរឲ្យដឹងចំនួន។
វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បញ្ជាក់ពាក្យ «ប្រមាណ»ថាជាសេចក្តីដែលគួររាប់គួរយកជាការពិតបាន ការកំណត់ ឬស្ទង់ដំណើរ។ ឧទាហរណ៍៖ មានប្រមាណ៥០គ្រួសារកំពុងរងគ្រោះដោយសារទឹកជំនន់។
ចំណែក«ប៉ុន្មាន»ជាពាក្យសម្រាប់សួរឲ្យដឹងពីចំនួនអ្វីៗ។ ឧទាហរណ៍៖ មានមនុស្សប៉ុន្មាននាក់? ប្រាក់ប៉ុន្មានរៀល?
© រក្សាសិទ្ធិដោយ thmeythmey.com