ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្សដែលងាយនឹងឈឺគឺតែងតែមានទម្លាប់បែបនេះ 11, Sep 2023 , 10:59 pm
× ការថែរក្សាសុខភាពឲ្យបានល្អគ្រប់ពេលគឺជារឿងងាយស្រួលណាស់។ យើងអាចហាត់ប្រាណរាល់ថ្ងៃ និងញ៉ាំអាហារផ្តល់សុខភាព ឬយើងនៅតែអាចធ្វើឲ្យរាងកាយនៅត្រជាក់ទោះបីជាកំពុងតែមានជំងឺធ្ងន់ធ្ងរហើយក៏ដោយ។ មនុស្សភាគច្រើនជឿថា វិធីសាស្ត្រដ៏សំខាន់ដើម្បីថែរក្សារាងកាយឲ្យមានសុខភាពល្អនោះគឺតាមរយៈការហាត់ប្រាណ និងប្រើថ្នាំបំប៉ន។
យ៉ាងណាមិញ បើសិនជាធ្វើវាជ្រុលពេកគឺធ្វើឲ្យមានជំងឺវិញបានដែរ។ មានទម្លាប់ប្រចាំថ្ងៃខ្លះដែលយើងកំពុងតែធ្វើ ហើយក៏មិនបានដឹងថាវាអាចនឹងធ្វើឲ្យយើងមានជំងឺដែរ ដូច្នេះតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?
កង្វះការញ៉ាំអាហារផ្សេងៗគ្នា
អ្នកប្រហែលជាញ៉ាំអាហារផ្តល់សុខភាពរាល់ថ្ងៃ ប៉ុន្តែការញ៉ាំបន្លែ និងផ្លែឈើប្រភេទដូចៗគ្នារាល់ថ្ងៃពេកអាចនឹងបណ្តាលឲ្យងាយកើតជំងឺបាន។ រាងកាយមនុស្សយើងត្រូវការវីតាមីន និងជាតិរ៉ែខុសៗគ្នាទើបធ្វើការបានល្អ។ ប្រព័ន្ធភាពស៊ាំពឹងផ្អែកទៅលើជីវជាតិច្រើនទើបធ្វើការបានល្អ។ ជីវជាតិទាំងនេះក៏ដើរតួនាទីប្រឆាំងនឹងបាក់តេរី និងវីរុសផងដែរ។ ជាក់ស្តែក អ្នកដែលកង្វះវីតាមីនក្នុងខ្លួនគឺងាយនឹងមានការបង្ករោគក្នុងខ្លួនណាស់ ព្រោះរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមសបាន។ វីតាមីន E ជួយបង្ការជំងឺនៅផ្លូវដង្ហើម។ ដូច្នេះអ្វីដែលអ្នកគួរធ្វើនោះ ត្រូវតែមានការទទួលទានអាហារច្រើនប្រភេទដែលមានជីវជាតិខុសៗគ្នាឲ្យបានច្រើន។
សម្ងំតែនៅក្នុងផ្ទះ
មនុស្សជាច្រើនជឿថា ការនៅក្នុងផ្ទះអាចជួយកាត់បន្ថយឱកាសកើតជំងឺបាន។ អ្នកនឹងមិនងាយមានការបង្ករោគដោយវីរុសដោយសារតែមានមនុស្សជុំវិញខ្លួនច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ យើងរស់នៅក្នុងពេលវេលាមួយដែលអាចធ្វើរឿងទាំងអស់ក្នុងផ្ទះបាន ហើយក៏មិនបាច់ទៅណាច្រើនដែរ។មនុស្សមួយចំនួនចូលចិត្តធ្វើការនៅផ្ទះ និងចំណាយពេលនៅក្នុងផ្ទះច្រើនបំផុត។ ប៉ុន្តែបើសិនជាអ្នកំណាយពេលវេលាពីរបីនាទីចេញទៅក្រៅផ្ទះ ដើម្បីប៉ះពន្លឺព្រះអាទិត្យខ្លះក៏គ្មានអ្វីជាបញ្ហាដែរ។ មែនហើយ មនុស្សភាគច្រើនត្រូវការពន្លឺព្រះអាទិត្យដើម្បីផលិតវីតាមីន D ក្នុងខ្លួនបាន។ វីតាមីនទាំងនេះត្រូវបានគេស្គាល់ថាមានប្រយោជន៍ដល់ការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងឆ្អឹងរឹងមាំ។ ដូច្នេះដើម្បីកុំឲ្យរាងកាយខ្វះវីតាមីនមួយនេះ យ៉ាងហោចណាស់អ្នកគួរតែដើរចេញទៅខាងក្រៅផ្ទះ ១៥នាទីនៅពេលព្រឹកទៅ។
មិនញ៉ាំអាហារពេលព្រឹក
វាគឺជាទម្លាប់ញឹកញាប់មួយដែលមនុស្សយើងភាគច្រើនតែងតែធ្វើ។ ពេលព្រឹកគឺជារឿងច្របូកច្របល់មួយ ជាពិសេសអ្នកដែលរស់នៅក្នុងរបៀបរស់នៅមមារញឹកច្រើន ប៉ុន្តែអាហារពេលព្រឹកគឺជារឿងសំខាន់ដែលអាចជួយឲ្យអ្នកមានសុខភាពល្អបាន។ អាហារផ្តល់សុខភាពសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីអាចជួយបង្កើនថាមពលរាងកាយ ប្រព័ន្ធភាពស៊ាំ និងមិនងាយឃ្លានទៀត។ បើសិនជាអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ ការតមអាហារពេលព្រឹកគឺជារឿងដែលអាក្រក់បំផុត។
ខាំក្រចកដៃ
មានរឿងមួយដែលនិយាយថា ក្មេងដែលឈឺច្រើន គឺដោយសារតែពួកគេចូលចិត្តយកដៃកាន់ចំណីដែលពួកគេញ៉ាំដោយផ្ទាល់។ គ្រូពេទ្យមិនបានឲ្យដឹងថាហេតុអ្វីបានជាគេងាយនឹងមានជំងឺបែបនេះទេរហូតដល់គាត់រកឃើញថា ក្មេងដែលមានជំងឺនោះគឺមិនចេះលាងសម្អាតដៃឡើយក្រោយពីចេញពីបន្ទប់ទឹក។ ដូច្នេះចូរស្រមៃថា នៅពេលអ្នកខាំក្រចកដៃ ទោះបីជាអ្នកបានលាងសម្អាតដៃពីរបីដងក្នុងមួយថ្ងៃហើយក៏ដោយ។ ក្រចកអ្នកអាចឲ្យបាក់តេរី និងភាពកខ្វក់ជ្រៀតចូលបានណាស់ ជាពិសេសវាអាចបណ្តាលឲ្យជាប់ដល់ធ្មេញទៀតនៅពេលជញ្ជក់ ឬខាំក្រចកដៃ។
សរុបសេចក្តីមក តាមរយៈការផ្លាស់ប្តូរ ឬលុបបំបាត់ទម្លាប់ទាំងអស់ខាងលើនេះ ពិតជាអាចជួយឲ្យអ្នកមានសុខភាពកាន់តែល្អបាន។ វានឹងជួយកាត់បន្ថយការកើតជំងឺ និងរបួសនានាបាន។ រាងកាយ និងចិត្តគំនិតត្រូវការការថែរក្សាច្រើន។ ទម្លាប់ញ៉ាំអាហារមិនល្អ កង្វះការហាត់ប្រាណ និងស្ត្រេសច្រើនដែលជាហេតុផលនាំឲ្យមានជំងឺ។ យ៉ាងហោចណាស់គួរតែចំណាយពេល ១៥នាទីក្នុងមួយថ្ងៃដើម្បីហាត់ប្រាណដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com