ជាតិ
ពីនេះ ពីនោះ
«ជលយាន និងថលយាន» មានន័យខុសគ្នាបែបណា? 22, Aug 2023 , 7:29 am
× វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់ពាក្យ «យាន» ថាជាគ្រឿងដឹកនាំ,គ្រឿងនាំបន្ទុកទៅមក,គ្រឿងសម្រាប់ជិះ ដូចរទះ,រថ,ទូក ជាដើម។ វចនានុក្រម បានឲ្យនិយមន័យពាក្យ «ជលយាន» ថា ជាយានជំនិះខាងផ្លូវទឹក គ្រឿងដឹកនាំទៅមកខាងជើងទឹក។ ចំណែក «ថលយាន»ជាគ្រឿងសម្រាប់ផ្លូវគោក ដែលមានដូចជារទះជាដើម។
តាមរយៈពាក្យ«យាន»ដែលសម្តេចទ្រង់បានពន្យល់នោះ មានពាក្យដទៃទៀតប្រើដោយផ្សំជាមួយនឹងពាក្យយានដែរ នោះមានពាក្យ យានបាត្រ គឺសំដៅលើទូកកោ្តងធំ ដូចជាកប៉ាល់ជាដើម។
ទោចក្រយាន យានមានកង់ពីរ ដូចជា ម៉ូតូ កង់ រទះកង់។ ត្រី ចក្រយាន មានដូចជាឡាន ជាដើម។ យានមាស សំដៅលើបល្ល័ង្គ គ្រឿង សែងមួយប្រភេទ មានភ្នាក់ដៃមានបង្អែក រចនាវិចិត្រផ្សេងៗ សម្រាប់ក្សត្រិយ៍ទ្រង់គង់៕
© រក្សាសិទ្ធិដោយ thmeythmey.com