ជាតិ
ពីនេះ ពីនោះ
«អុច»បើសរសេរជា«អុជ»តើត្រឹមត្រូវដែរឬទេ? 18, Aug 2023 , 7:29 am
× មានពលរដ្ឋខ្លះសរសេរខុសគ្នា ខ្លះ«អុច»ទៅ ហើយខ្លះទៀតសរសេរ«អុជ»ទៅ តែមិនច្បាស់ថាមួយណាត្រូវ។ តាមការពិតពាក្យ ទាំងពីរនេះ អាចសរសេរបានដូចគ្នា ហើយត្រឹមត្រូវដូចគ្នាដែរ។ នេះបើតាមការបញ្ជាក់ពីវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
«អុច»និង«អុជ»មានថ្នាក់ពាក្យជាកិរិយាសព្វ និងជាភាសាបាលី ឧជ្ជល និងជាភាសាសំស្ក្រឹត ឧជ្វល ខ្មែរយើងលុបជើង «ជ» ឬជើង«វ» និងតួ «ល» ទុកត្រឹមតែ ឧជ ប្រែជា អុជ ដោយសំដៅលើ ដុតឲ្យឆេះមានអណ្តាតភ្លើងឡើង។
ការដុតដោយមិនមានអណ្តាតភ្លើងក៏ហៅថា អុច ឬអុជ ដែរ។ ពាក្យនេះក៏អាចនិយាយដោយសំដៅលើ ការញុះញង់ឲ្យក្តៅចិត្ត ផងដែរ។ ឧទាហរណ៍៖ អុជអាលឲ្យឈ្លោះគ្នា គឺនាំអុជ នាំអាលបណ្តាល ឬនាំញុះញង់ឲ្យក្តៅចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com