ជាតិ
សង្គមជាតិ
មនុស្ស២៥នាក់ ត្រូវឃាត់ខ្លួនពីបទល្មើសគ្រឿងញៀន នៅតំបន់ចាក់សំរាមស្ទឹងមានជ័យ 18, Sep 2019 , 4:10 pm
× កម្លាំងនគលបាលខណ្ឌមានជ័យ និងអង្គភាពពាក់ព័ន្ធដល់ទៅ១២០នាក់ បានចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀននៅតំបន់ទីលានចាក់សំរាម ស្ថិតក្នុងភូមិព្រែទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២៥នាក់ (ស្រី៦នាក់)។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការរាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៨កញ្ញា ដោយសមត្ថកិច្ច ដកហូតបានគ្រឿងញៀន២១កញ្ចប់ ជាក្រាមពណ៌សថ្លា និងសម្ភារវេចខ្ចប់ រួមទាំងសម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង២៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕
រូបភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com